ទាហានអ៊ីស្រាអែល ៩នាក់ ស្លាប់ក្នុងការប៉ះទង្គិចគ្នានៅតំបន់ហ្កាហ្សា

0

ប្រទេសអ៊ីស្រាអែល៖ យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃពុធ ទី០១ ខែវិច្ឆិកា ថា ទាហានអ៊ីស្រាអែល ៩នាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នាជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស នៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប។

ខាងយោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទាហានជាច្រើននាក់ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារ ទី៣១ ខែតុលា នៅពេលដែលកម្លាំងអ៊ីស្រាអែលបង្កើនប្រតិបត្តិការនៅក្បែរតំបន់ប៉ាឡេស្ទីន។ ទាហាន ៧នាក់គឺជាសមាជិកនៃកងពលហ្គីវ៉ាធី និង២នាក់ផ្សេងទៀតមកពីកងកម្លាំងរថក្រោះ។

យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន៨,៥២៥នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសនៅក្នុងតំបន់ហ្កាហ្សាចាប់តាំងពីមានជម្លោះរវាងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានចាប់ផ្តើមពីថ្ងៃទី១៧ ខែតុលា។

យ៉ាងណាមិញ យោធាអ៊ីស្រាអែលបាននិយាយថា ជម្លោះចុងក្រោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១,៤០០នាក់នៅក្នុងប្រទេសអ៊ីស្រអែល៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here