ក្រុមសកម្មប្រយុទ្ធ៣នាក់ស្លាប់នៅប្រទេសអាហ្វហ្កានីស្ថាន

0

ប្រទេសអាហ្វហ្កានីស្ថាន៖ សេចក្តីថ្លែងការណ៍របស់អភិបាលខេត្តកាលពីថ្ងៃពុធទី០១ ខែវិច្ឆិកា មានខ្លឹមសារថា កម្លាំងសន្តិសុខអាហ្វហ្កានីស្ថានបានសម្លាប់ក្រុមសកម្មប្រយុទ្ធ ៣នាក់ នៅខេត្តបាក ភាគខាងជើងប្រទេសអាហ្វហ្កានីស្ថាន។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា​ ក្រុមសកម្មប្រយុទ្ធ ៣នាក់ បានប្រយុទ្ធជាមួយកម្លាំងសន្តិសុខនៅស្រុកបាក នៃខេត្តបាក កាលពីថ្ងៃអង្គារ​ ទី៣១​ ខែតុលា ហើយក្រុមប៉ះបោរ ជាច្រើននាក់ត្រូវបានសម្លាប់។

នៅក្នុងសេចក្តីថ្លែងការណ៍បានបន្ថែមថា កម្លាំងសន្តិសុខបានរឹបអូសកាំភ្លើងអាកាអឹមមួយដើម កាំភ្លើងខ្លី ២ដើម និងរថយន្ត ២គ្រឿង ពីក្រុមសកម្មប្រយុទ្ធទាំងនោះ​ ដោយពុំបានបញ្ជាក់ពីព័ត៌មានលម្អិត។

សេចក្តីថ្លែងការណ៍បង្ហាញអំពីការស្តីបន្ទោសក្រុមសកម្មប្រយុទ្ធទាំង ៣នាក់ ដែលបានបង្ករអសន្តិសុខនៅខេត្តបាក ថា ក្រុមប៉ះបោរដែលត្រូវបានសម្លាប់ទាំងនោះជាប់ពាក់ព័ន្ធនឹងសកម្មភាពបំផ្លាញនានា ក្នុងនោះរួមមានការវាយប្រហារដោយគ្រាប់បែកជាច្រើនគ្រាប់ និងការប្រើអាវុធធន់ស្រាលផ្សេងៗទៀត ដើម្បីវាយប្រហារទៅលើគោលដៅនានា និងរៀបផែនការវាយប្រហារអភិបាលខេត្តបាក។

គួរបញ្ជាក់ផងដែរថា ខេត្តបាកធ្លាប់មានហេតុការផ្ទុះយ៉ាងហោចណាស់ ២ដងនៅដើមឆ្នាំនេះ ដែលក្នុងនោះមានការវាយប្រហារមួយលើកបានបណ្តាលឲ្យអតីតអភិបាលខេត្តបាកស្លាប់ កាលពីខែមីនា ដែលការវាយប្រហារនេះអះអាងទទួលខុសត្រូវដោយក្រុមភេរវករដែស្ហ ឬក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមជ្រុលនិយម៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here