ក្រុមភេរវករ ៦នាក់ស្លាប់ក្នុងការប៉ះទង្គិចគ្នាជាមួយកម្លាំងសន្តិសុខ

0

ប្រទេសប៉ាគីស្ថាន៖ ខាងយោធាបាននិយាយកាលពីថ្ងៃពុធ ទី០១ ខែវិច្ឆិកា ថា ក្រុមភេរវករ៦នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប៉ះទង្គិចគ្នារវាងកម្លាំងសន្តិសុខ និងក្រុមភេរវករ នៅខេត្តប៉ាឡូជីស្ថានភាគនិរតីនៃប្រទេសប៉ាគីស្ថាន។

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការដោយផ្អែកលើរបាយការណ៍ស៊ើបការណ៍សម្ងាត់នៅក្នុងតំបន់សាមបាហ្សា នៃស្រុកហ្សូប។

ប្រភពពី ISPR បញ្ជាក់បន្ថែមទៀតថា “ក្នុងអំឡុងធ្វើប្រតិបត្តិការ ការបាញ់គ្នាទៅវិញទៅមកបានកើតឡើងរវាងកងទ័ព និងក្រុមភេរវករ ដែលបណ្តាលឲ្យក្រុមភេរវករ ៦​នាក់ស្លាប់។

អាវុធនិងគ្រាប់រំសេវត្រូវបានរឹបអូសពីក្រុមភេរវករដែលពួកគេធ្លាប់ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពភេរវកម្មប្រឆាំងនឹងកម្លាំងសន្តិសុខ ក៏ដូចជាសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់។

ប្រតិបត្តិការសម្អាតត្រូវបានធ្វើឡើងដើម្បីកម្ចាត់ក្រុមភេរវករផ្សេងៗទៀតនៅក្នុងតំបន់៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here