ប្រទេសប៉ាគីស្ថាន៖ ប៉ូលិសបាននិយាយថា មនុស្ស ២នាក់ និងក្មេងម្នាក់ស្លាប់ ចំណែកឯ៣នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះខេត្ត ខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យ ទី០៥ ខែវិច្ឆិកា។
ហេតុការណ៍នេះបានកើតឡើងក្នុងភូមិមួយនៃស្រុក ឡាគី ម៉ាវ៉ាត នៅពេលដែលជនរងគ្រោះដែលជាសមាជិកគ្រួសារតែមួយ បានទៅដល់ដីកសិដ្ឋានដែលជាទីតាំងគេបង្កប់ឧបករណ៍បំផ្ទុះ។
អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យក្បែរនោះ។ពុំទាន់មានក្រុម ឬបុគ្គលណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។
ប៉ូលិសបានបន្ថែមថា តំបន់នោះត្រូវបានបិទដើម្បីស៊ើបអង្កេត។ ហេតុកាណ៍នេះអាចជា ជម្លោះផ្ទាល់ខ្លួន ប៉ុន្តែគេក៏នៅមិនទាន់ច្រានចោលការសន្និដ្ឋានថាអាចជាការវាយប្រហារភេរវកម្មនៅឡើយទេ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣