រដ្ឋប៉ាឡេស្ទី៖ យោងតាមភ្នាក់ងារសារព័ត៌មានដាប់បែលយូរអេអេហ្វអេបានឱ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើជំរំជនភៀសខ្លួនបួរៀច នៅកណ្តាលតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា បានសម្លាប់មនុស្ស ១៥នាក់។
បើយោងតាមប្រភពភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនបានឱ្យដឹងថា ជំរំជនភៀសខ្លួនបួរៀច គឺជាជំរំភៀសខ្លួនតូចមួយដែលមានជនជាតិប៉ាឡេស្ទីនតាំងលំនៅប្រមាណជា ៤៦.០០០នាក់។
យ៉ាងណាមិញ កម្លាំងអ៊ីស្រាអែលនៅតែបន្តការវាយប្រហារទៅលើជំរំជនភៀសខ្លួនចាបាលៀ នៅភាគខាងជើងតំបន់ហ្កាហ្សារយៈពេល ៣ថ្ងៃ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៩នាក់។
ជម្លោះរវាងកម្លាំងអ៊ីស្រាអែល និងក្រុមហាម៉ាដែលមានរយៈពេលជិតមួយខែ បានសម្លាប់ជនជាតិប៉ាឡេស្ទីនមិនតិចជាង ៩.០០០នាក់នៅក្នុងតំបន់ហ្កាហ្សា។ ខាងភាគីអ៊ីស្រាអែល មនុស្សមិនតិចជាង ១.៤០០នាក់បានបាត់បងជីវិតនៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី០៧ ខែតុលា ដែលបង្កឱ្យមានជម្លោះចុងក្រោយបង្អស់៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣