ប្រទេសឥណ្ឌា៖ ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់ទាហានប៉ារ៉ា ០៤នាក់រងរបួសកាលពីថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ក្នុងជម្លោះអាវុធជាមួយក្រុមឧទ្ទាមណាហ្សលនៅរាជធានីឆាធីសហ្ការ កណ្តាលប្រទេសឥណ្ឌា។
ជម្លោះអាវុធបានកើតឡើងនៅក្នុងតំបន់ព្រៃខាងក្រោយប៉ុស្តិ៍ប៉ូលិសក្នុងស្រុកសូកម៉ា ដែលមានចម្ងាយប្រមាណជា ៤៧៥គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងរ៉ៃផួរ នៃរាជធានីឆាធីសហ្ការ។ យោងតាមប៉ូលិសបានបញ្ជាក់ថា ជម្លោះអាវុធបានកើតឡើងនៅពេលដែលយោធាប៉ារ៉ាបានចេញល្បាតក្នុងតំបន់ដើម្បីធានានូវសន្តិសុខក្នុងអំឡុងពេលបោះឆ្នោត។
របាយការណ៍មានខ្លឹមសារបន្ថែមថា ឧទ្ធម្ភាគចក្រមួយគ្រឿងត្រូវបានបញ្ជូនទៅតំបន់នោះដើម្បីជម្លៀសអ្នករបួស៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣