ជនជាតិប៉ាឡេស្ទីន៧នាក់ស្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានៅតំបន់វ៉េសបេង

0

រដ្ឋប៉ាឡេស្ទីន៖ យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅតំបន់រ៉ាម៉ាឡាស់បានឱ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៧នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារ៍ ទី១៤ ខែវិច្ឆិកា ក្នុងហេតុការណ៍បះទង្គិចគ្នាជាមួយទាហានអ៊ីស្រាអែលនៅតំបន់ថូល ក្រាម ភាគខាងជើងតំបន់វ៉េសបេង។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មានថា ហេតុការណ៍ប៉ះទង្គិចគ្នាបានកើតឡើងនៅពេលដែលកងកម្លាំងការពារជាតិអ៊ីស្រាអែលបានធ្វើប្រតិបត្តិការប្រមាញ់ជនជាតិប៉ាឡេស្ទីនទ្រង់ទ្រាយធំនៅជំរំថូលក្រាម។

កម្លាំងការពារជាតិអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កម្លាំងទ័ពរបស់ខ្លួនបានប៉ះទង្គិចគ្នាជាមួយប្រតិបត្តិការភេរវកម្មក្នុងស្រុក និងបានវាយបកវិញដោយប្រើយន្តហោះគ្មានមនុស្សបើកទៅលើក្រុមប្រដាប់អាវុធប៉ាឡេស្ទីនដែលកំពុងគប់គ្រាប់បែកទៅលើពួកគេ។

យោងតាមភ្នាក់ងារសារព័ត៌មានដាប់បែលយូរអេអេហ្វអេដែលជាភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីនបានឱ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន១៩៦នាក់ត្រូវបានសម្លាប់ ដោយសារតែការបាញ់ប្រហាររបស់កម្លាំងអ៊ីស្រាអែលនៅក្នុងតំបន់វ៉េសបេងចាប់តាំងពីជម្លោះថ្មីរវាងកម្លាំងអ៊ីស្រាអែល និងកម្លាំងប៉ាឡេស្ទីនបានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា៕

ប្រភព Xinhua ចុះផ្សាយថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here