រដ្ឋប៉ាឡេស្ទីន៖ ពលរដ្ឋប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃអង្គារ៍ ទី១៤ ខែវិច្ឆិកា ថាប្រតិភូអ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងដំបូងដើម្បីអនុវត្តបទឈប់បាញ់មនុស្សធម៌បណ្តោះអាសន្ន ក្រោមការឧបត្ថម្ភអន្តរជាតិ និងអារ៉ាប់។
ប្រភពដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកព័ត៌មានថា គណៈប្រតិភូបានរាយការណ៍ទៅអាជ្ញាធរជាន់ខ្ពស់ទាំងទ្វេភាគីសម្រាប់ការអនុម័ត ហើយកិច្ចព្រមព្រៀងអាចត្រូវបានអនុវត្តនៅពេលណាក៏បាន។
ប្រភពបានបដិសេធមិននិយាយអំពីព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនោះទេ ប៉ុន្តែបានបញ្ជាក់ថា កិច្ចព្រមព្រៀងនឹងត្រូវបានអនុវត្តជាដំណាក់កាល។
លោកបានបន្ថែមថា បទឈប់បាញ់មនុស្សធម៌នឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះក្រោមលក្ខណ្ឌដោះលែងចំណាប់ខ្មាំងជនស៊ីវិលដែលក្រុមហាម៉ាសចាប់ខ្លួននៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ជាការថ្នូរនឹងការដោះលែងស្រ្តី និងកុមារ ដែលត្រូវកម្លាំងអ៊ីស្រាអែលចាប់ឃុំខ្លួន៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣