ទាហានម្នាក់ និងក្រុមភេរវករ ៣នាក់ស្លាប់ នៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ យោធាប៉ាគីស្ថានបាននិយាយកាលពីថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ថា​ ទាហានម្នាក់ និងក្រុមភេរវករ ៣នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការដោយឡែកពីគ្នាប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ និងការវាយប្រហារទៅលើកម្លាំងសន្តិសុខនៅភាគពាយ័ព្យនៃខេត្ត ខាយប័រ ផាកថុនវ៉ា ប្រទេសប៉ាគីស្ថាន។

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបាននិយាយថា ប្រតិបត្តិការមួយត្រូវបានធ្វើឡើងនៅក្នុងស្រុក

ដឺរ៉ា អ៊ីសម៉េល ខាន ជាទីតាំងដែលកម្លាំងសន្តិសុខបើកប្រតិបត្តិការដោយផ្អែកលើរបាយការណ៍ស៊ើបអង្កេត។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលមានខ្លឹមសារបញ្ជាក់បន្ថែមថា ក្រុមភេរវករ ២នាក់ ត្រូវបានសម្លាប់បន្ទាប់ពីមានការបាញ់គ្នាបានកើតឡើងក្នុងពេលប្រយុទ្ធគ្នា។ នៅក្នុងប្រតិបត្តិការដោយឡែកពីគ្នានៅស្រុកវ៉ាហ្ស៊ីរ៉ីស្ថានភាគខាងត្បូង សមាជិកភេរវករម្នាក់ទៀតត្រូវបានសម្លាប់។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា “អាវុធ និងគ្រាប់រំសេវត្រូវបានរឹបអូសពីក្រុមភេរវករដែលពួកគេធ្លាប់ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពភេរវកម្មប្រឆាំងនឹងកម្លាំងសន្តិសុខ ក៏ដូចជាសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់។”

នៅក្នុងការវាយប្រហារមួយផ្សេងទៀតនៅស្រុក ណ័ស វ៉ារ៉ីស្ថាន គ្រឿងផ្ទុះកែច្នៃមួយគ្រាប់បានផ្ទុះឡើង ដោយបានសម្លាប់ទាហានម្នាក់៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here