ប្រទេសលីបង់៖ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា អ្នកកាសែត ២នាក់ និងជនស៊ីវិលម្នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ពេលព្រឹក ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើភូមិ ថាយ ហាហ្វា ប្រទេសលីបង់ភាគខាងត្បូង។
អ្នកការសែតមកពីបុស្ត៍ទូរទស្សន៍ក្នុងតំបន់ អាល ម៉ាយ៉ាឌីន បានជួបហេតុការណ៍នៅភាគខាងត្បូងប្រទេសលីបង់ នៅពេលដែលយន្តហោះគ្មានមនុស្សបើកអ៊ីស្រាអែល ២គ្រឿង បានវាយប្រហារទៅលើពួកគេ ដោយបានសម្លាប់សមាជិករបស់ពួកគេម្នាក់នៅកន្លែងកើតហេតុ។
ភ្នាក់ងារសារព័ត៌មានជាតិបានរាយការណ៍ថា ជនស៊ីវិលម្នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣