ក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម ៣នាក់ស្លាប់ក្នុងការវាយឆ្មក់ក្នុងប្រទេសកាមេរូន

0

ប្រទេសកាមេរូន៖ យោងតាមប្រភពពី សន្តិសុខ និងអ្នកស្រុកបានបញ្ជាក់កាលពីថ្ងៃពុធ ទី២២ ខែវិច្ឆិកា​ ឱ្យដឹងថា  យ៉ាងហោចណាស់ជនស៊ីវិល ៣នាក់ត្រូវបានសម្លាប់ បន្ទាប់ពីក្រុម

បូកូហារ៉ាមលបវាយឆ្មក់លើសហគមន៍ចំនួន ២នៅក្នុងតំបន់ហ្វាណ័សនៃប្រទេសកាមេរូន។

ប្រភពសន្តិសុខដែលបានដឹងពីហេតុការណ៍នេះបាននិយាយថា ក្រុមសកម្មប្រយុទ្ធនៃក្រុមភេរវករ បានវាយឆ្មក់លើម៉ូតូ ២គ្រឿងដែលកំពុងបើកបរតាមបណ្តោយផ្លូវនៅក្នុងតំបន់ដ្យួរូ កាលពីថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ដោយបានសម្លាប់មនុស្ស ២នាក់មុនពេលពួកគេជិះរត់គេចខ្លួន។

ប្រភពដដែលប្រាប់បន្ថែមឱ្យដឹងទៀតថា ចាប់ពីយប់ថ្ងៃអង្គារដល់ព្រឹកថ្ងៃពុធ ក្រុមសកម្មប្រយុទ្ធបន្ត​បាញ់​ទៅលើបុរស​វ័យ​កណ្តាល​ម្នាក់​នៅលើដង​ផ្លូវ​ដដែល។

ប្រទេសកាមេរូន បានបង្កើន​សន្តិសុខ​ក្នុង​តំបន់ ខណៈ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​ខិត​ចូល​មក​ដល់ ដោយបានសម្លាប់ក្រុមបូកូហារ៉ាម ១០នាក់ និងចាប់បានសមាជិកមួយចំនួនផ្សេងទៀតក្នុងរយៈពេល ២សប្តាហ៍មកនេះ។

ប្រភពបានបន្ថែមទៀតថា ក្រុមភេរវករបានសម្លាប់ជនស៊ីវិលប្រមាណជា ១២នាក់ និងទាហាន​ ២នាក់ កាលពីដើមខែវិច្ឆិកា៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣

 

LEAVE A REPLY

Please enter your comment!
Please enter your name here