ក្រុមភេរវករ ៤នាក់ស្លាប់នៅភាគនិរតីប្រទេសប៉ាគីស្ថាន

0
ក្រុមភេរវករ-៤នាក់ស្លាប់នៅភាគនិរតីប្រទេសប៉ាគីស្ថាន

ប្រទេសប៉ាគីស្ថាន៖    មន្ត្រីនាយកដ្ឋានប្រឆាំងភេរវកម្មបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមភេរវករ ៤នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការដោយនាយកដ្ឋានប្រឆាំងភេរវកម្ម ដែលហៅកាត់ថា​ (CTD) នៅភាគនិរតីខេត្តប៉ាឡូជីស្ថាន ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា។

សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា ហេតុការណ៍នោះបានកើតឡើងនៅក្នុងស្រុកថួរបាត ជាទីតាំងដែលអង្គភាពប្រឆាំងភេរវកម្មបើកប្រតិបត្តិការដោយផ្អែកលើព័ត៌មានសម្ងាត់ដែលរាយកាណ៍ថាវត្តមានរបស់ក្រុមភេរវករនៅបរិវេននោះ។

មន្រ្តីនាយកដ្ឋានប្រឆាំងភេរវកម្មបាននិយាយថា ក្នុងអំឡុងពេលវាយឆ្មក់នៅទីតាំងលាក់ខ្លួន ក្រុមភេរវករបានបាញ់គ្នាជាមួយមន្ត្រីមានសមត្ថកិច្ច ដោយលទ្ធផលក្រុមភេរវករ ៤នាក់ ត្រូវបានសម្លាប់។

សេចក្តីថ្លែងការណ៍ដដែលបន្ថែមខ្លឹមសារថា អាវុធ និងគ្រាប់រំសេវមួយចំនួន ត្រូវបានរកឃើញពីក្រុមភេរវករ ដែលត្រូវបានសម្លាប់ទាំងនោះ។

មន្ត្រីនាយកដ្ឋានប្រឆាំងភេរវកម្មបាននិយាយថា ក្រុមភេរវករមានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋជាច្រើន ក្នុងនោះមានការវាយប្រហាភេរវកម្ម និងការសម្លាប់កំណត់គោលដៅ៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here