ក្រុមចារកម្មទួកគីសម្លាប់សមាជិក YPG ជាន់ខ្ពស់ម្នាក់

0

ប្រទេសតួកគី៖ ភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការអាណាដូឡូបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែវិច្ឆិកា ថា អង្គការស៊ើបការណ៍សម្ងាត់ជាតិតួកគី ដែលហៅកាត់ថា (MIT) បានបង្ក្រាបសមាជិកជាន់ខ្ពស់នៃអង្គភាពការពារប្រជាជនឃឺដស៊ីរី (YGP) ក្នុងប្រតិបត្តិការឆ្លងព្រំដែននៅភាគខាងជើងប្រទេសស៊ីរី។

អាជ្ញាធរតួកគីជាញឹកញាប់បានប្រើពាក្យ “ជ្រុលនិយម” នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេដោយចង់សំដៅដល់ “ក្រុមភេរវករ” ដែលលើកទង់សសុំចុះចាញ់ ឬត្រូវបានសម្លាប់ និងត្រូវបានចាប់ខ្លួន។

ប្រភពបានបន្ថែមថា​ សារព័ត៌មានអាណាដូឡូស្រង់សម្តីមន្ត្រីចារកិច្ចដែលសុំមិនបញ្ចេញឈ្មោះថា សមាជិក YPG ដែលត្រូវបានបង្ក្រាបលោកហ្វារិតធីន ថូឡិន ដែលមានឈ្មោះហៅក្រៅ

ហៃរ៉ី សឺហាត ត្រូវគេតាមចាប់ខ្លួនដោយមានឈ្មោះក្នុងបញ្ចីក្រហមរបស់ក្រុមអន្តរប៉ូល។ លោក ថូលិន ធ្លាប់រស់នៅក្នុងតំបន់រីមឡាន ភាគខាងជើងប្រទេសស៊ីរី និងត្រូវបានចោទប្រកាន់ពីបទផ្គត់ផ្គងអាវុធធន់ធ្ងន់ទៅឱ្យក្រុមភេរវករ។

របាយការណ៍ដដែលមានបញ្ជាក់ខ្លឹមសារបន្ថែមថា សមាជិក YPG បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការផ្គត់ផ្គង់អាវុធធន់ធ្ងន់ទៅឱ្យក្រុម YPG នៅក្នុងប្រទេសស៊ីរី ប្រទេសអ៊ីរ៉ង់ ប្រទេសអ៊ីរ៉ាក់ ចាប់តាំងពីឆ្នាំ១៩៩២។

ទាហានតួកគីធ្លាប់បើកប្រតិបត្តិការអឺប្រាត ស្ហែល (Euphrates Shield) នៅឆ្នាំ២០១៦  ប្រតិបត្តិការអូលីវ ប្រេន (Operation Olive Branch) នៅឆ្នាំ២០១៨ ប្រតិបត្តិការ ភីស ស្ព្រីង នៅឆ្នាំ២០១៩ និងប្រតិបត្តិការ ស្ព្រីង ស្ហែល (Spring Shield) នៅឆ្នាំ២០២០ នៅភាគខាងជើងប្រទេសស៊ីរី ដើម្បីបង្កើតតំបន់គ្មានសមាជិករបស់អង្គភាពការពារប្រជាជនឃឺដស៊ីរី (YPG) នៅតាម

បណ្តាយព្រំដែនជាមួយប្រទេសជិតខាង។ មន្ត្រីចារកម្មតួកគីបានបង្កើនប្រតិបត្តិការឆ្លងព្រំដែន​នៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី។

ប្រទេសតួកគីបានចាត់ទុកសមាជិករបស់អង្គភាពការពារប្រជាជនឃឺដស៊ីរី (YPG) ជាសាខារបស់បក្សពលករឃឺដ(PKK)។

បក្សពលករឃឺដ (PKK) ដែលត្រូវបានចាត់ទុកថាជាអង្គភាពភេរវកម្មដោយ                  ប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានធ្វើការបះបោរប្រឆាំងនឹងរដ្ឋាភិបាលតួកគីអស់រយៈពេលជាងបីទសវត្សរ៍មកហើយ៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣

 

LEAVE A REPLY

Please enter your comment!
Please enter your name here