ប្រទេសអ៊ីរ៉ាក់៖ យោធាអ៊ីរ៉ាក់បាននិយាយថា ពួកគេបានសម្លាប់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម(IS) ៤នាក់ កាលពីថ្ងៃសៅរ៍ ទី០២ ខែធ្នូ នៅភាគខាងជើងខេត្តនីនេវេ។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទាហានអ៊ីរ៉ាក់ប៉ះទង្គិចគ្នាជាមួយក្រុមសកម្មប្រយុទ្ធបន្ទាប់ពីចាប់រូបភាពពួកគេបានតាមកាមេរ៉ាសុវត្ថិភាពនៅក្នុងតំបន់ម៉ាកមួរ ដែលមានចម្ងាយប្រមាណជា ១០០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងម៉ូសូល ខេត្តនីនេវេ។
នៅក្នុងសេចក្តីថ្លែងការណ៍បន្ថែមថា ក្រុមទាហានបានឡោមព័ន្ធក្រុមសកម្មប្រយុទ្ធជ្រុលនិយមនៅទីតាំងផ្ទះដែលគេបោះបង់ចោល និងបានសម្លាប់ក្រុមសកម្មប្រយុទ្ធទាំងអស់ ក្នុងនោះមានទាំងអ្នកពាក់ខ្សែរក្រវ៉ាត់បំផ្ទុះ ២នាក់ និងបានរឹបអូសយកអាវុធរបស់ពួកគេ។
គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរជាងមុន ចាប់តាំងពីកម្លាំងសន្តិសុខអ៊ីរ៉ាក់កម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់សំងំលាក់ខ្លួននៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀត និងបានវាយឆ្មក់ជាញឹកញាប់មកលើកម្លាំងសន្តិសុខ និងជនស៊ីវិល៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១២