ទាហានសូម៉ាលីសម្លាប់ក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាប ៦០នាក់

0

ប្រទេសសូម៉ាលី៖ រដ្ឋាភិបាលបាននិយាយថា កងទ័ពជាតិសូម៉ាលីដែលហៅកាត់ថា (SNA) កាលពីព្រឹកថ្ងៃសៅរ៍ ទី០២ ខែធ្នូ ឆ្នាំ២០២៣ បានសម្លាប់ក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាប៦០នាក់ និងបង្ករបួសដល់ក្រុមភេរវករជាច្រើននាក់នៅក្នុងប្រតិបត្តិការរួមគ្នានៅក្បែរទីក្រុងហាលហ្កាន នៅកណ្តាលប្រទេសសូម៉ាលី។

មន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍បាននិយាយនៅក្នុងសេចក្តីថ្លែងការមួយដែលបានចេញផ្សាយនៅក្នុងទីក្រុងម៉ូហ្កាឌីស្យុថា ប្រតិបត្តិការវាយប្រហារទៅលើក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាប និងមេបញ្ជាការរបស់ពួកគេដែល​ប្រមូលផ្តុំគ្នាឡើង​វិញ​ដើម្បី​វាយ​ប្រហារលើ​តំបន់មួយចំនួន​នៅ​ភាគ​កណ្តាល​ប្រទេស​សូម៉ាលី។

មន្ត្រីក្រសួងបាននិយាយថា “កម្លាំងទ័ពជាតិសូម៉ាលី និងកម្លាំងដៃគូអន្តរជាតិ បានបំផ្លាញមូលដ្ឋានក្រុមភេរវករ និងអាវុធជាច្រើននៅក្នុងតំបន់នោះ”។ កម្លាំងទ័ព​នៅ​តែ​តាម​ចាប់​ក្រុម​ភេរវករ​ដែល​រត់​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ។

ក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាបមិនបានបញ្ចេញមតិចំពោះប្រតិបត្តិការយោធាចុងក្រោយនោះទេ។

កម្លាំងរដ្ឋាភិបាលសូម៉ាលីគាំទ្រដោយបេសកកម្មសហភាពអាហ្វ្រិកនៅក្នុងប្រទេសសូម៉ាលី បានបណ្តេញក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាបចេញពីទីក្រុងមូហ្កាឌីស្យុនៅឆ្នាំ២០១១ ប៉ុន្តែក្រុមភេរវករនៅតែមានសមត្ថភាពវាយប្រហារ ដោយកំណត់គោលដៅលើមូលដ្ឋានរដ្ឋាភិបាល សណ្ឋាគារ ភោជនីយដ្ឋាន និងទីតាំងសាធារណៈជាច្រើនផ្សេងទៀត៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here