យោធាហ្វីលីពីនមានភាពប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីការវាយប្រហារភេរវកម្ម

0

ប្រទេសហ្វីលីពីន៖ កម្លាំងហ្វីលីពីនបង្កើនភាពប្រុងប្រយ័ត្នខ្ពស់កាលពីថ្ងៃអាទិត្យ ទី០៣ ខែធ្នូ បន្ទាប់ពីហេតុការណ៍ផ្ទុះគ្រាប់បែកមួយដែលបណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់ និងមនុស្សជាច្រើននាក់​ផ្សេងទៀតរងរបួសក្នុងពេលប្រារព្ធ​ពិធី​ជួប​ជុំសាសនាកាតូលិកនៅក្នុងទីតាំងហាត់ប្រាណនៃសាកលវិទ្យាល័យនៅភាគខាងត្បូងប្រទេស ដោយអាជ្ញាធរចាត់ទុកការវាយប្រហារនោះថាជាអំពើភេរវកម្មរបស់ក្រុមអ៊ីស្លាមជ្រុលនិយម។

លោកប្រធានាធិបតី ហ្វឺឌីណេន ម៉ាក្រូស បាននិយាយថា​ ខ្ញុំសូមថ្កោលទោសចំពោះទង្វើខ្វះមនុស្សធម៌ និងសាហាវបំផុតដែលប្រព្រឹត្តដោយក្រុមភេរវករបរទេស។ ក្រុមជ្រុលនិយមដែលប្រើអំពើហិង្សាលើជនស្លូតត្រង់ គឺចាត់ទុកថាជាសត្រូវរបស់សង្គមរបស់យើង”៕

ប្រភព economictimes ចុះផ្សាយឡើងវិញថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here