បុរសពីរនាក់ត្រូវបានចាប់ខ្លួនដោយសង្ស័យពីបទប៉ុនប៉ងឃាតកម្មដោយការបាញ់ប្រហារនៅទីក្រុងស្មេតវីក ក្នុងតំបន់មីតលេងភាគខាងលិច។
ប៉ូលិសមីតលេងភាគខាងលិចបាននិយាយថា បុរសម្នាក់វ័យ ២០ឆ្នាំ ត្រូវបានគេទម្លាក់ចោលនៅមន្ទីរពេទ្យ Birmingham City នៅព្រឹកព្រលឹមថ្ងៃទី២៣ ខែតុលាដោយគាតមានរបួសជើង។
មន្ត្រីប៉ូលិសបាននិយាយថា របួសមិនធ្ងន់ធ្ងរទេនិងយោងតាមការស៊ើបអង្កេតបានបង្ហាញថា គឺមានការវាយប្រហារបានកើតឡើងនៅខេបហ៊ាល ទីក្រុងស្មេតវីក។
ភ្លាមៗនោះកងកម្លាំងបានឲ្យដឹងថា បុរសពីរនាក់វ័យ២២ឆ្នាំនិង២៥ឆ្នាំត្រូវបានសមត្ថកិច្ចចាប់ខ្លួនមកសាកសួរបន្ត៕
ប្រភព BBC ចុះផ្សាយថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣