យន្តហោះគ្មានមនុស្សបញ្ជាអ៊ីស្រាអែលវាយប្រហារសម្លាប់មនុស្ស ៤នាក់

0

ប្រទេសស៊ីរី៖ អ្នកតាមដានសង្គ្រាមបានរាយការណ៍ថា មនុស្ស ៤នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសុក្រ ទី៨ ខែធ្នូ នៅពេលដែលយន្តហោះគ្មានមនុស្សបញ្ជាអ៊ីស្រាអែលបានវាយប្រហារលើរថយន្តតាក់ស៊ីមួយគ្រឿងនៅខេត្តឃ្វេនិតថា ភាគខាងត្បូងប្រទេសស៊ីរី។

បើ​យោងតាម​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ស៊ីរីបានឱ្យដឹងថា សាកសពជនរងគ្រោះដែលត្រូវបានគេរាយការណ៍ថាជាអ្នកធ្វើការឱ្យក្រុមហេបូឡាលីបង់ ត្រូវបានគេរកឃើញនៅក្នុងរថយន្តតាក់ស៊ីដែលចេញដំណើរពីតំបន់ដាម៉ាស់ទៅទីក្រុងឃ្វេនិតត្រា។

យ៉ាងណាមិញ អង្គភាពអឌ្ឍចន្ទក្រហមអារ៉ាប់ស៊ីរី ដែលហៅកាត់ថា (SARC) បាននិយាយថា  ក្រុមសង្គ្រោះបន្ទាន់របស់ពួកគេ បានទៅដល់ទីតាំងកើតហេតុដែលជាការឆ្លើយតបទៅនឹងការហៅទូរសព្ទស្តីពីការវាយប្រហារនៅក្នុងតំបន់ អាល បាហ្ស នៃទីក្រុងឃ្វេនិតត្រា។ ជនរងគ្រោះ៣នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ ហើយ (SARC) មិនបានរៀបរាប់ពីស្ថានភាពរបស់ជនរងគ្រោះទីបួននោះទេ។

គេនៅមិនទាន់ដឹងច្បាស់ពីអត្តសញ្ញាណរបស់អ្នកស្លាប់ និងគោលបំណងនៃការវាយប្រហាររបស់អ៊ីស្រាអែលនៅឡើយ។

អ្នកតាមដានសង្គ្រាមបាននិយាយថា កម្លាំងអ៊ីស្រាអែលបានបង្កើនការវាយប្រហារលើដី និងតាមអាកាសទៅលើទឹកដីអ៊ីស្រាអែលចាប់តាំងពីកើតមានជម្លោះរវាងកម្លាំងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃទី៧ ខែធ្នូ៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here