ប្រទេសប៉ាគីស្ថាន៖ ខាងយោធាបាននិយាយថា កម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ក្រុមភេរវករ ៥នាក់ក្នុងអំឡុងពេលប្រតិបត្តិការនៅស្រុកថេង ភាគពាយ័ព្យនៃប្រទេស។
បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការដោយផ្អែកលើរបាយការណ៍ស៊ើបការណ៍សម្ងាត់កាលពីថ្ងៃសុក្រ ទី៨ ខែធ្នូនៅក្នុងខេត្តខាយប័រ ផាកថុនវ៉ា ដែលស្ថិតនៅជាប់ព្រំដែនប្រទេសប៉ាគីស្ថាន។
ប្រភពពី ISPR បញ្ជាក់បន្ថែមទៀតថា ក្រុមភេរវករដែលត្រូវបានសម្លាប់ទាំងនោះធ្លាប់ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពភេរវកម្មប្រឆាំងនឹងកម្លាំងសន្តិសុខ ក៏ដូចជាសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ និងជំរិតទារប្រាក់។
ឃ្លាំងអាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះជាច្រើន ត្រូវបានរកឃើញពីទីតាំងរបស់ក្រុមភេរវករក្នុង ប្រតិបត្តិការនោះ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣