សហរដ្ឋអាមេរិក៖ តាមប្រភពព័ត៌មានប៉ូលិសក្នុងតំបន់បានឱ្យដឹងថា បុរស ០៣នាក់ ត្រូវបានសម្លាប់ និងម្នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍បាញ់ប្រហារកាលពីល្ងាចថ្ងៃសៅរ៍ ទី០៩ ខែធ្នូ នៅក្នុងទីក្រុងអាតឡេនថា នៃរដ្ឋចចជា សហរដ្ឋអាមេរិក។
នាយកដ្ឋានប៉ូលិសអាតឡេនថាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសជនរងគ្រោះ ៣នាក់ដែលមានវ័យប្រមាណជា ២០ឆ្នាំ ត្រូវបានបញ្ជាក់ថា ស្លាប់នៅកន្លែងកើតហេតុ និងមនុស្សស្លាប់ទី៤ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ។
យោងតាមការដកស្រង់សម្តីពីមន្ត្រីយោធា ភ្នាក់ងារសារព័ត៌មានបានរាយការណ៍ថា ហេតុការណ៍នោះមានជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។ ជនរងគ្រោះមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណ និងមិនមានព័ត៌មានពីអ្នកបាញ់ប្រហារ។
យោងតាមក្រុមអ្នកស្រាវជ្រាវមិនរកប្រាក់ចំណេញ ហ្កាន់ វ៉ាយអូឡិនស្ស អាខាយ បានបញ្ជាក់ឱ្យដឹងថា សហរដ្ឋអាមេរិកគិតមកដល់ត្រឹមថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ នេះ បានរងគ្រោះពីហេតុការណ៍បាញ់ប្រហារចំនួន ៦៣៤លើក ដែលត្រូវបានគេចាត់ទុកថាជាការបាញ់ប្រហារដ៏ច្រើនសន្ធឹក ដោយករណីបាញ់ប្រហារមួយក្នុងចំណោមករណីទាំងអស់ យ៉ាងហោចណាស់មានមនុស្ស ៤នាក់ត្រូវបានបាញ់សម្លាប់ ដោយមិនរាប់បញ្ចូលទាំងអ្នកបាញ់ប្រហារនោះទេ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣