ប្រទេសប៉ាគីស្ថាន៖ ខាងប៉ូលិសបាននិយាយថា ហេតុការណ៍ផ្ទុះបានវាយប្រហាររថយន្តប៉ូលិសមួយគ្រឿង នៅខេត្តប៉ាឡូជីស្ថានភាគនិរតី ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យ ទី១០ ខែធ្នូ បណ្តាលឱ្យប៉ូលិសម្នាក់ស្លាប់ និង ២នាក់ផ្សេងទៀតរងរបួស។
លោក មៀរ ហូសេន អាមិដ ឡេហរ៉ី អគ្គនាយកប៉ូលិសក្នុងតំបន់បានប្រាប់អ្នកយកព័ត៌មានថាហេតុការណ៍ផ្ទុះបានកើតឡើងនៅក្បែរតំបន់ សូលថាន អ៊ីប្រាហ៊ីម ឆោក ក្នុងស្រុកខុនដារ ដោយបានសម្លាប់មន្ត្រីការិយាល័យនៃនាយកដ្ឋានប្រឆាំងភេរវកម្ម (CTD) នៅនឹងកន្លែង។
លោកបាននិយាយថា មន្ត្រីម្នាក់រងការវាយប្រហារកំណត់គោលដៅពីហេតុការណ៍ផ្ទុះ ហើយគ្រាប់បែកម៉ាញេទិកនោះត្រូវបានបំពាក់នៅខាងក្រោមរថយន្តរបស់មន្ត្រី ដោយជនមិនស្គាល់មុខ។
ក្រុមសង្គ្រោះ ប៉ូលិស និងកម្លាំងសន្តិសុខបានទៅដល់ទីតាំងកើតហេតុភ្លាមៗក្រោយពីមានហេតុការណ៍ផ្ទុះ និងបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីពេទ្យក្បែរនោះ។ តំបន់នោះត្រូវបានបិទ ហើយប្រតិបត្តិការឆែកឆេរកំពុងដំណើរការដើម្បីចាប់ខ្លួនពិរុទ្ធជន៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣