គ្រាប់មីស៊ីលអ៊ីស្រាអែលវាយប្រហារលើទីតាំងយោធានៅក្នុងទីក្រុងនៃប្រទេសស៊ីរី

0

ប្រទេសស៊ីរី៖ ភ្នាក់ងារសារព័ត៌មានរដ្ឋបានរាយការណ៍ថា គ្រាប់​មីស៊ីល​របស់​អ៊ីស្រាអែលបានវាយប្រហារទៅលើតំបន់ជុំវិញទីក្រុងដាម៉ាស កាលពីយប់ថ្ងៃអាទិត្យ ទី១០​ ខែធ្នូ ដែលជាការវាយប្រហារចុងក្រោយកំណត់គោលដៅលើទីតាំងយោធានៅក្នុងប្រទេសស៊ីរី។

ហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាជាច្រើនបានបន្លឺឡើងនៅទូទាំងទីក្រុងដាម៉ាសពេញមួយយប់។ យោធានៃកងទ័ពស៊ីរីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារអ៊ីស្រាអែលបានវាយប្រហារចេញពីតំបន់ហ្គូលេន ហាយ ប្រទេសស៊ីរី។

ប្រភពបានបន្ថែមថា ប្រព័ន្ធការពារដែនអាកាសស៊ីរីបានបាញ់ទម្លាក់គ្រាប់មីស៊ីលមួយចំនួនដោយបានបណ្តាលឱ្យសម្ភារៈមួយចំនួនរងការខូចខាត។

បើយោងតាម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្សក្នុងសង្រ្គាមស៊ីរីបាននិយាយថា គ្រាប់មីស៊ីលអ៊ីស្រាអែល បានវាយប្រហារកំណត់គោលដៅទៅលើទីតាំងមួយចំនួននៅក្នុងតំបន់ហ្សេដា ហ្សីណាប និងនៅអាកាសយាន្តដ្ឋានអន្តរជាតិដាម៉ាស ក្នុងខេត្តដាម៉ាស ជាកន្លែងដែលក្រុមហេបូឡាលីបង់ និងយោធាអ៊ីរ៉ង់បោះទីតាំង។

​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្សបានបន្ថែមទៀតថា ទីតាំងរបស់ប្រព័ន្ធការពារដែនអាកាសស៊ីរីរងការវាយប្រហារកំណត់គោលដៅ ប៉ុន្តែពុំមានព័ត៌មានលម្អិតពីចំនួនអ្នកស្លាប់នោះទេ។

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្សបាននិយាយថា ចាប់តាំងពីដើមឆ្នាំ២០២៣ ពួកគេបានកត់ត្រាការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទឹកដីស៊ិរីមានចំនួន ៦២លើក។

កម្លាំងអ៊ីស្រាអែលបានវាយប្រហារតាមអាកាសជាច្រើនលើកក្នុងប្រទេសស៊ីរីកាលពីប៉ុន្មានឆ្នាំចុងក្រោយមកនេះ ដោយបានកំណត់គោលដៅទៅលើក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ និងបានដឹកជញ្ជូនអាវុធដែលគេជឿថាជាជំនួយទៅដល់ក្រុមហេបូឡាលីបង់។

គេជឿជាក់ថា ការ​វាយ​ប្រហារ​ទាំង​នេះជា​ការទប់ស្កាត់ការ​ពង្រឹង​សមត្ថភាព​ប្រដាប់​អាវុធ​របស់​ក្រុម​ហេសបូឡា ដោយប្រទេស​អ៊ីស្រាអែលបានចាត់ទុក​ថាវា​ជា​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង​ដល់​សន្តិសុខ​ជាតិ​របស់​ខ្លួន៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here