យោធាប៉ារ៉ា ២នាក់រងរបួសក្នុងហេតុការផ្ទុះគ្រឿងផ្ទុះកែច្នៃនៅប្រទេសឥណ្ឌា

0

ប្រទេសឥណ្ឌា៖ ខាងប៉ូលិសបាននិយាយថា យោធាប៉ារ៉ា ២នាក់រងរបួសកាលពីថ្ងៃចន្ទ ទី១១ ខែធ្នូ នៅក្នុងហេតុការណ៍ផ្ទុះឧបករណ៍បំផ្ទុះកែច្នៃនៅរដ្ឋឆាតធីសហ្កាស កណ្តាលប្រទេសឥណ្ឌា។

ហេតុការណ៍ផ្ទុះបានកើតឡើងនៅស្ថានីយ៍ប៉ូលិសគីសស្តារ៉ាម ក្នុងស្រុកសុកម៉ា ដែលមានចម្ងាយប្រមាណជា ៥៧៨គីឡូម៉ែត្រពីទីក្រុងរ៉ាយភួរ នៃរដ្ឋឆាតធីសហ្កាស។

យោងតាមប៉ូលិសបានឱ្យដឹងថា វត្តមានរបស់យោធាប៉ារ៉ាគឺជាផ្នែកមួយនៃកងល្បាតដើម្បីផ្តល់សន្តិសុខដល់ការងារសាងសង់ផ្លូវដែលកំពុងដំណើរការ។

មន្ត្រីប៉ូលិសបាននិយាយថា “ថ្ងៃនេះ បុគ្គលិកនៃកម្លាំងនគរបាលបម្រុងកណ្តាល ដែលហៅកាត់ថា (CRPF) បានរងរបួសធ្ងន់ បន្ទាប់ពីពួកគេបានដើរជាន់លើគ្រឿងផ្ទុះកែច្នៃ (IED) ដែលត្រូវបានបង្កប់ដោយក្រុមសកម្មប្រយុទ្ធណាហ្សាល”។

កាលពីខែមុន យោធាប៉ារ៉ាម្នាក់ត្រូវបានសម្លាប់បន្ទាប់ពីក្រុមសកម្មប្រយុទ្ធណាហ្សាលបានបំផ្ទុះគ្រឿងផ្ទុះកែច្នៃ (IED) នៅស្រុកហ្កាករ៉ាយបេន។

គួរបញ្ជាក់ផងដែរថា ក្រុមសកម្មប្រយុទ្ធណាហ្សាលធ្វើសកម្មភាពយ៉ាងសកម្មនៅតំបន់កណ្តាល និងភាគខាងកើតប្រទេសឥណ្ឌា៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here