ប្រទេសតួកគី៖ ភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការអាណាដូឡូបានរាយការណ៍កាលពីថ្ងៃចន្ទ ទី១២ ខែធ្នូ អង្គការស៊ើបការណ៍សម្ងាត់ជាតិតួកគីដែលហៅកាត់ថា (MIT) បានសម្លាប់ សមាជិកជាន់ខ្ពស់នៃគណបក្សពលករឃឺដក្នុងប្រតិបត្តិការឆ្លងព្រំដែននៅតំបន់ជនបទភាគខាងត្បូងតំបន់ឌូហុក ភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់។
ភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការអាណាដូឡូបានបន្ថែមថា លោកស្រី ហ្សីនេប សេវីម ដែលមានឈ្មោះហៅក្រៅ រូគេន ហ្សីឡាន បានចូលរួមជាមួយគណបក្សពលករឃឺដ (PKK) កាលពីឆ្នាំ២០១៤ ហើយទទួលបន្ទុកផ្នែកភស្តុភារ ក្នុងអំឡុងពេលនៃការវាយប្រហាររបស់ក្រុមឃឺដទៅលើក កម្លាំងសន្តិសុខ នៅក្នុងតំបន់មេធីណា តំបន់ហ្ការ៉ា និងតំបន់អាវ៉ាស្ហីន កាលពីឆ្នាំ២០១៦ ឆ្នាំ២០១៧ និងឆ្នាំ២០១៩។
លោកស្រីក៏ជាសមាជិកម្នាក់នៃគណបក្សពលករឃឺដ ដែលទទួលបន្ទុកផ្គត់ផ្គង់អាវុធរបស់ក្រុមឃឺដ នៅពេលដែលក្រុមឃឺដបានវាយប្រហារទៅលើកម្លាំងតួកគីកាលពីឆ្នាំ២០២២ ក្នុងពេលដែលប្រទេសតួកគីបានបើកប្រតិបត្តិការខ្លរឡក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងគណបក្សពលករឃឺដ (PKK) នៅតំបន់ព្រំដែនភាគខាងជើងប្រទេសអ៊ីរ៉ាក់។
លោកស្រី សេវ៉ីម គឺជាបងស្រីរបស់លោក ហ្វាតម៉ា សេវ៉ីម ដែលត្រូវបានសម្លាប់ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មប្រឆាំងនឹងគណបក្សពលករឃឺដ (PKK) នៅខេត្តថុនសេលីភាគខាងកើតប្រទេសតួកគីកាលពីឆ្នាំ២០១២។
អង្គការស៊ើបការណ៍សម្ងាត់ជាតិតួកគីបានបង្កើប្រតិបត្តិការឆ្លងកាត់ព្រំដែននៅក្នុងប្រទេស
អ៊ីរ៉ាក់ចាប់តាំងពីឆ្នាំមុន និងបានសម្លាប់សមាជិកគណបក្សពលករឃឺដជាច្រើនផ្សេងទៀត។
ខាងក្រសួងបានបន្ថែមឱ្យដឹងថា អ្នកវាយប្រហារម្នាក់ត្រូវបានគេកំណត់បានថាជាសមាជិកនៃបក្សពលករឃឺដ (PKK)។
គួររំលឹកផងដែរថា បក្សពលករឃឺដ (PKK) ដែលត្រូវបានចាត់ទុកថាជាអង្គភាពភេរវកម្មដោយប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានធ្វើការបះបោរប្រឆាំងនឹងរដ្ឋាភិបាលតួកគីអស់រយៈពេលជាងបីទសវត្សរ៍មកហើយ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣