ប៉ូលិសម្នាក់ស្លាប់និងម្នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារនៅប្រទេសឥណ្ឌា

0

ប្រទេសឥណ្ឌា៖ ខាងប៉ូលិសបាននិយាយថា ប៉ូលលិសនៃកងកម្លាំងប្រដាប់អាវុធរដ្ឋ ឆាធីសហ្កាហ ដែលហៅកាត់ថា (CAF) ត្រូវបានសម្លាប់ និងម្នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃពុធ នៅក្នុងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធណាហ្សាល នៅតំបន់កណ្តាលប្រទេសឥណ្ឌានៃរដ្ឋឆាធីសហ្កាហ។

ការវាយប្រហារបានកើតឡើងនៅក្នុងស្ថានីយ៍ ឆូត ដុនហ្ការ នៃស្រុកណារ៉ាយ៉ានផួរ ដែលមានចម្ងាយប្រមាណជា ២៨០គីឡូម៉ែត្រពីទីក្រុងរ៉ាយផួរ ដែលជាទីក្រុងរបស់រដ្ឋឆាធីសហ្កាហ។

មន្ត្រីប៉ូលិសបាននិយាយថា “ការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធណាហ្សាលទៅលើអង្គភាព CAF ជាដំបូងបានប្រើគ្រឿងផ្ទុះកែច្នៃ (IED) នៅក្នុងតំបន់រ៉ែដែក អាមដាយ ហ្កាត និងបណ្តាលឱ្យមានភ្លើងឆេះ។ ភ្លើងឆេះបានកើតឡើងដោយសារតែការបាញ់គ្នា។”

ប្រធានប៉ូលិសបានប្រាប់ឱ្យដឹងថា ភ្នាក់ងារ CAF កំពុងធ្វើប្រតិបត្តិការដើម្បីគ្រប់គ្រងតំបន់។

ការវាយប្រហារបានកើតឡើងមុនពិធីស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មីរបស់លោកវ៉ីសនុ ដែវសាយ នៃរដ្ឋឆាធីសហ្កាហ ។ លោកប្រធានាធិបតីប្រទេសឥណ្ឌា ណារិនដ្រាមូឌី គ្រោងនឹងបង្ហាញខ្លួនក្នុងពិធីនោះ។

កាលពីពីរថ្ងៃមុន គ្រឿងផ្ទុះកែច្នៃបានបង្ករបួសដល់យោធាប៉ារ៉ា ២នាក់ និងប៉ូលិសម្នាក់នៅក្នុងស្ថាននីយ៍ប៉ូលិសគីសស្តារ៉ាម នៃស្រុកសូកម៉ា។

គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះ ក្រុមសកម្មប្រយុទ្ធណាហ្សាលបានធ្វើប្រតិបត្តិការយ៉ាងសកម្មនៅទូរទាំងតំបន់កណ្តាល និងភាគខាងកើតនៃប្រទេសឥណ្ឌា។ ការប៉ះបោរនោះបានសម្លាប់មនុស្សជាច្រើននាក់ ដែលបណ្តាលឱ្យប្រជាជនក្រីក្ររាប់ពាន់នាក់បាត់បង់ផ្ទះសម្បែង៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here