រដ្ឋប៉ាឡេស្ទីន៖ លោក អ៊ីសម៉េល ហានីយេស មេដឹកនាំក្រុមហាម៉ាបាននិយាយកាលពីថ្ងៃពុធ ទី១៣ ខែធ្នូ ថា កម្លាំងប៉ាឡេស្ទីនគ្រប់គ្រងតំបន់ហ្កាហ្សាបានត្រៀមខ្លួនរួចរាល់ដើម្បីពិភាក្សាពីការរៀបចំ ឬគំនិតផ្តួចផ្តើមណាមួយជាមួយភាគីអ៊ីស្រាអែលដែលអាចនាំឱ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា។
លោក ហានីយេហ ប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាសបាននិយាយក្នុងសុន្ទរកថាតាមទូរទស្សន៍ដែលផ្សាយដោយសារព័ត៌មាន អាល ហ្សេរ៉ា ថា “យើងសូមស្វាគមន៍ចំពោះកិច្ចពិភាក្សា ឬគំនិតផ្តួចផ្តើមណាដែលអាចបញ្ចប់ជម្លោះក្នុងប្រទេសអ៊ីស្រាអែល។” លោកបានបន្ថែមថា បើសិនជាគ្មានការចូលរួមពីភាគីហាម៉ាស ការរៀបចំណាមួយដែលមានជាប់ទាក់ទងនឹងអនាគតរបស់តំបន់ហ្កាហ្សានឹងមិនជោគជ័យទេ។
លោក ហានីយេហ បាននិយាយថា ក្រុមហាម៉ាបានស្វាគមន៍ដល់សេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលបានទាមទារឱ្យមានបទឈប់បាញ់ភ្លាមៗនៅតំបន់ហ្កាហ្សា និងបានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងប្រទេសអារ៉ាប៊ីសាអូឌីត និងគណៈកម្មាធិការរដ្ឋមន្ត្រីអារ៉ាប់និងអ៊ីស្លាម ដើម្បីបញ្ចប់ជម្លោះនោះ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤