ប្រទេសប៉ាគីស្ថានថ្កោលទោសលើការវាយប្រហារភេរវកម្មក្នុងប្រទេសអ៊ីរ៉ង់

0

ប្រទេសប៉ាគីស្ថាន៖ ប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យ ទី១៧ ខែធ្នូ បានថ្កោលទោសចំពោះការវាយប្រហារភេរវកម្មនៅខេត្តស៊ីសស្ថាន និងខេត្តប៉ាឡូជីស្ថានភាគអាគ្នេយ៍នៃប្រទេសអ៊ីរ៉ង់ បណ្តាលឲ្យប៉ូលិសអ៊ីរ៉ង់ ១១នាក់ស្លាប់ និងរបួសក្រុមប៉ូលិសជាច្រើននាក់ផ្សេងៗទៀត។

មន្ត្រីក្រសួងការបរទេសប៉ាគីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសប៉ាគីស្ថានថ្កោលទោសលើការវាយប្រហារភេរវកម្មនៅក្នុងប្រទេសអ៊ីរ៉ង់។ យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រូសារជនរងគ្រោះ និងសូមជូនពរដល់អ្នករងរបួសទាំងអស់ឱ្យបានឆាប់ជាសះស្បើយ

ប្រទេសប៉ាគីស្ថានឈរក្នុងសាមគ្គីភាពពេញលេញជាមួយរដ្ឋាភិបាល និងជនជាតិអ៊ីរ៉ង់នៅក្នុងសោកនាដកម្មនេះ។

ក្រសួងការបរទេសបាននិយាយថា អំពើរភេរវកម្មគឺជាការគម្រាមកំហែងដល់សន្តិភាព និងសន្តិសុខពិភពលោក ហើយវាត្រូវការដំណោះស្រាយតាមគ្រប់មធ្យោបាយទាំងអស់ ក្នុងនោះមានទាំងតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងតំបន់។

ភ្នាក់ងារសារព័ត៌មានថាស់ន៉ីមពាក់កណ្តាលផ្លូវការរបស់ប្រទេសអ៊ីរ៉ង់បានរាយការណ៍ថាមន្ត្រីប៉ូលិស ១១នាក់ស្លាប់ និង ៧នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារភេរវកម្មនៅបុស្ត៍ប៉ូលិសក្នុងតំបន់ រ៉ាសក ខោនធី ខេត្តភាគអាគ្នេយ៍នៃប្រទេសអ៊ីរ៉ង់កាលពីព្រឹកថ្ងៃសុក្រ ទី១៥ ខែធ្នូនេះ៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here