ផ្ទុះគ្រាប់មីនសម្លាប់ក្មេង ២នាក់ នៅភាគខាងកើតប្រទេសស៊ីរី

0

ប្រទេសស៊ីរី៖ យោងតាមភ្នាក់ងារសារ​ព័ត៌មាន​រដ្ឋសាណាបានបញ្ជាក់ឱ្យដឹងថា ក្មេង២នាក់ស្លាប់កាលពីថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ដោយសារផ្ទុះគ្រាប់មីនបង្កប់ដែលគេជឿថាជា​សំណល់​សង្គ្រាម​ដែល​បន្សល់​ទុក​ដោយ​ក្រុម​ភេរវកររដ្ឋអ៊ីស្លាមនៅភាគខាងកើតប្រទេសស៊ីរី។

ក្មេង២នាក់ ម្នាក់អាយុ១០ឆ្នាំ និងម្នាក់១២ឆ្នាំ ជាបងប្អូននឹងគ្នានេះបើយោងតាមសេចក្តីរាយការណ៍។

លោក ចូបាល អាល សាយៀរ ប្រធានក្រុមប្រឹក្សាក្រុងបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា គ្រាប់មីនត្រូវបានរកឃើញកប់ក្រោមដីក្នុងអគារដែលគេបោះបង់ចោលនៅស្រុកអាលអ៊ីនស្ហាត ទីក្រុងអាលបូកាម៉ាលភាគអាគ្នេយ៍ខេត្តឌៀរ អេហ្ស័រ។

ភ្នាក់ងារសារព័ត៌មានរដ្ឋបានរាយការណ៍ថា ក្រុមភេរវករបាន​និង​កំពុងបង្កប់​គ្រាប់​មីន និង​គ្រឿង​ផ្ទុះ​យុទ្ធសាស្ត្រ​ក្នុង​ចំណោម​តំបន់​លំនៅឋាន ផ្លូវ​ថ្នល់ និង​ដី​កសិកម្ម មុន​ពេល​ដក​ថយ​ចេញ​ពី​ទឹកដី​ដែល​កងទ័ព​ស៊ីរី​ដណ្តើមបាន។

ប្រភពបានបញ្ជាក់បន្ថែមថា យុទ្ធសាស្ត្របែបនេះមិនត្រឹមតែមានគោលបំណងធ្វើឱ្យប៉ះពាល់ដល់ការវិលត្រលប់របស់ជនស៊ីវិលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កភាពភ័យខ្លាច និងរារាំងដល់ការត្រឡប់មករស់នៅលំនៅដ្ឋានប្រកបដោយសុវត្ថិភាពនៅក្នុងតំបន់រំដោះបាននោះផងដែរ៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here