កម្លាំងតួកគីឃុំខ្លួនមេដឹកនាំក្រុមឧទ្ទាមម្នាក់ក្នុងប្រតិបត្តិការនៅប្រទេសស៊ីរី

0

ប្រទេសតួកគី៖ ភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការអាណាដូឡូបានរាយការណ៍កាលពីថ្ងៃអង្គារ ទី១៩ ថា ក្រុមចារកម្មទួកគីបានឃុំខ្លួនសមាជិកប្រធានរដ្ឋបាល និងហិរញ្ញវិត្ថុរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ក្នុងប្រតិបត្តិការនៅប្រទេសស៊ីរី។

ភ្នាក់ងារសារព័ត៌មានអាណាដូឡូបានដកស្រង់ព័ត៌មានពីប្រភពសន្តិសុខអនាមិកមានខ្លឹមសារថា​ ជនសង្ស័យជាក្រុមសកម្មប្រយុទ្ធរដ្ឋអីស្លាម លោក ហូហ្ស៊ីហ្វេ អាល មូរ៉ី ដែលមានឈ្មោះហៅក្រៅ អ៊ីយូប ត្រូវបានចាប់ខ្លួន នៅខេត្តមើរស៊ីន ភាគខាងត្បូងនៃប្រទេសតួកគី។

ប្រភពព័ត៌មានអាណាដូឡូបានបញ្ជាក់បន្ថែមថា កម្លាំងសន្តិសុខតួកគីបានរឹបអូសទឹកប្រាក់បានចំនួន ២៨.៨០០ដុល្លារ ប្រាក់ ១៤.៩៥០អ៊ឺរ៉ូ  រូបិយប័ណ្ណតួកគី ៣១.៨០០តួកគីលីរ៉ាស និងសម្ភារៈឌីជីថលជាច្រើនរបស់ក្រុមភេរវករក្នុងអំឡុងពេលវាយឆ្មក់។ អាជ្ញាធរតួកគីបានរកឃើញកម្មវិធីទូរស័ព្ទដែលក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ប្រើដើម្បីផ្ទេរប្រាក់។

នៅក្នុងការផ្តល់សាក្សីកម្ម លោក ហូហ្ស៊ីហ្វេ អាល មូរ៉ី បានលម្អិតព័ត៌មានអំពីដំណើរការនៃការចូលរួមរបស់ក្រុមភេរវករ  សកម្មភាពរបស់គាត់នៅក្នុងប្រទេស៊ីរីនិងតួកគី ក្រុមភេរវករដែលគាត់មានទំនាក់ទំនងជាមួយ និងការផ្ទេរប្រាក់របស់គាត់។

រដ្ឋាភិបាលតួកគីបានចាត់ទុកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ថាជាអង្គភាពភេរវករកាលពីឆ្នាំ២០១៣ ដោយបានស្តីបន្ទោសពួកគេចំពោះការវាយប្រហារនៅក្នុងប្រទេសចាប់តាំងពីឆ្នាំ២០១៥។

តំបន់ព្រំដែនភាគខាងត្បូងរបស់ប្រទេសតួកជាប់ប្រទេសស៊ីរី គឺជា​ចំណុច​ឆ្លងកាត់​ដ៏​សំខាន់​មួយ​សម្រាប់​ប្រជាជន​ស៊ី​រី និង​យុទ្ធជន​បរទេស​ ចាប់តាំងពីសង្គ្រាមស៊ីវិលបានផ្ទុះឡើងនៅក្នុងប្រទេសអារ៉ាប់កាលពីឆ្នាំ២០១១៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here