កម្លាំងអ៊ីស្រាអែលវាយប្រហារតាមអាកាសសម្លាប់ជនជាតិប៉ាឡេស្ទីន១៥នាក់

0

រដ្ឋប៉ាឡេស្ទីន៖ ពលរដ្ឋប៉ាឡេស្ទីនបាននិយាយថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន

១៥នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃចន្ទ ទី០១ ខែមករា ឆ្នាំ២០២៤ ដោយការវាយប្រហារតាមអាកាសទៅលើទីក្រុង ឌៀរ អាលបាឡាស់ នៅកណ្តាលតំបន់ហ្កាហ្សាស្ទ្រីប។

តាមប្រភពដែលបានប្រាប់អ្នកយកព័តមានយើងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានកំណត់គោលដៅទៅលើផ្ទះមួយខ្នងដែលកាន់កាប់ដោយជនភៀសខ្លួនដែលរងគ្រោះដោយការវាយប្រហារឥតឈប់ឈររបស់អ៊ីស្រាអែល។

បច្ចុប្បន្ន ក្រុមសង្គ្រោះកំពុងស្វែងរកអ្នកដែលនៅរស់រានមានជីវិតក្រោមគំនរបាក់បែក ខណៈដែលសេចក្តីរាយការណ៍ពីមនុស្សបាត់ខ្លួននៅតែមានជាបន្តបន្ទាប់។

មុនពេលមានការវាយប្រហារតាមអាកាសនេះ ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សាទើបតែបានធ្វើបច្ចុប្បន្នភាពអំពីចំនួនអ្នកស្លាប់សរុបរបស់ប៉ាឡេស្ទីនដែលកើនឡើងរហូតទៅដល់ ២១.៩៧៨នាក់ ចាប់តាំងពីជម្លោះក្នុងតំបន់ប៉ាឡេស្ទីនផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here