មនុស្ស ២នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅតាមដងផ្លូវ

0

ប្រទេសអ៊ីរ៉ាក់៖ តាមប្រភពពីសន្តិសុខបាននិយាយថា   មេបញ្ជាការនៃកងវរសេនាធំទ័ពអ៊ីរ៉ាក់ និងមេដឹកនាំមូលដ្ឋាននៃកងកម្លាំងសម្ព័ន្ធដែលមានទំនាក់ទំនងជាមួយទាហានប៉ារ៉ាហាស់ស្ហាប៊ី ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០២៤ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកតាមដងផ្លូវនៅភាគខាងជើងនៃទីក្រុងបាកដាដ។

លោកវរសេនីយ៍ឯក មូហាមិដ អាល បាហ្ស៊ី មកពីការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃបញ្ជាការប៉ូលិសខេត្តបាននិយាយថា ពួកគេត្រូវបានសម្លាប់ក្នុងតំបន់វាលខ្សាច់នៅភាគខាងលិចនៃខេត្តសាលាហ៊ូឌីន។

លោកបានបន្ថែមថា ទាហាន ២នាក់ផ្សេងទៀត រងរបួសក្នុងហេតុការណ៍ផ្ទុះដែលបានបំផ្លាញរថយន្តយោធា។ ហេតុការណ៍នេះបានកើតឡើងក្នុងពេលទាហានអ៊ីរ៉ាក់ និងកម្លាំងកុលសម្ព័ន្ធ ស៊ុននីកំពុងស្វែងរកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) នៅក្នុងតំបន់វាលខ្សាច់។

គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរជាងមុន ចាប់តាំងពីកម្លាំងសន្តិសុខអ៊ីរ៉ាក់កម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧។ តែទោះបីជាយ៉ាងណាក៏ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់សំងំលាក់ខ្លួននៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀត និងបានវាយឆ្មក់ជាញឹកញាប់មកលើកម្លាំងសន្តិសុខ និងជនស៊ីវិល៕

 

ប្រភព Xinhua ចុះផ្សាយថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here