ក្រុមភេរវករ ៤នាក់ស្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នា

0

ប្រទេសអ៊ីរ៉ាក់៖ ទាហានប៉ាគីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមភេរវករ ៤នាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកម្លាំងសន្តិសុខនៅខេត្ត ខាយប័រផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០២៤។

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ហេតុការណ៍នេះបានកើតឡើងនៅទីប្រជុំជននៃសម្ព័ន្ធវ៉ារ៉ីស្ថានខាងជើងដែលជាចំនុចដែលកម្លាំងសន្តិសុខធ្វើប្រតិបត្តិការដោយផ្អែកលើរបាយការណ៍ស៊ើបការណ៍សម្ងាត់ថាមានវត្តមានក្រុមភេរវករ។

អំឡុងពេលប្រតិបត្តិការនេះ មានការប្រយុទ្ធគ្នារវាងកងទ័ព និងក្រុមភេរវករ បណ្តាលឲ្យក្រុមសកម្មប្រយុទ្ធ៤នាក់ស្លាប់ ក្នុងនោះមានអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់។ បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមភេរវករដែលត្រូវបានសម្លាប់ទាំងនោះចូលរួមយ៉ាងសកម្មក្នុងសកម្មភាពភេរវកម្មប្រឆាំងនឹងកម្លាំងសន្តិសុខ និងរៀបចំការវាយប្រហារដ៏ធំមួយ ដែលផែនការណ៍នេះ​ត្រូវ​បាន​រារាំង​ដោយ​ប្រតិបត្តិការ​យ៉ាង​សកម្ម​របស់​កម្លាំង​សន្តិសុខ។

នៅក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា អាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះ ត្រូវបានរឹបអូសពីក្រុមភេរវករដែលត្រូវបានសម្លាប់ទាំងនោះ។

គួរបញ្ជាក់ផងដែរថាប្រតិបត្តិការសម្អាតត្រូវបានធ្វើឡើងដើម្បីកម្ចាត់ក្រុមភេរវករទាំងឡាយណាដែលមានវត្តមាននៅក្នុងតំបន់៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here