ទាហានស៊ីរីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក៩គ្រឿងរបស់ក្រុមឧទ្ទាម

0

ប្រទេសស៊ីរី៖ មន្ត្រីក្រសួងការពារជាតិបាននិយាយថា កាលពីថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០២៤ ទាហានស៊ីរី បានទម្លាក់យន្តហោះគ្មានមនុស្សបើក ៩គ្រឿងដែលបញ្ជាដោយក្រុមឧទ្ទាមក្នុងតំបន់ដាច់ស្រយាលឆ្លងកាត់ខេត្តអាឡិបប៉ូ ខេត្តអ៊ីដលីប និងខេត្តហាម៉ានៅភាគខាងជើងប្រទេសស៊ីរី។

មន្ត្រីក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នេះគឺសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលបានបង្កការគំរាមកំហែងទៅដល់ជនស៊ីវិល និងទីតាំងយោធាជាច្រើនកន្លែង។

ក្រុមឧទ្ទាមនៅភាគខាងជើងប្រទេស៊ីរី ជាពិសេសនៅភាគពាយ័ព្យខេត្តអ៊ីដលីប បានបង្កើនការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងតំបន់គ្រប់គ្រងដោយរដ្ឋាភិបាលកាលពីប៉ុន្មានខែថ្មីៗកន្លងទៅនេះ។

ការវាយប្រហារដ៏សាហាវបំផុតបានកើតឡើងនៅដើមខែតុលា ក្នុងពេលដែលការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបាញ់សម្លាប់បុគ្គលិកយោធាមិនតិចជាង ៨០នាក់ និងជនស៊ីវិលជាច្រើននាក់ ក្នុង​ពិធី​ទទួលសញ្ញាបត្របញ្ចប់​ការ​សិក្សា​នៅ​សាលា​យោធា​ក្នុង​ខេត្តហូម៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here