អ្នកកាសែត២នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល

0

រដ្ឋប៉ាឡេស្ទីន៖ យោងតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយហាម៉ាសបានឱ្យដឹងថា អ្នកកាសែត ២នាក់ស្លាប់ និងម្នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃអាទិត្យ ទី០៧ ខែមករា ឆ្នាំ២០២៤ ក្នុងការវាយប្រហារតាមអាកាសទៅលើរថយន្តរបស់ពួកគេនៅភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប។

នៅក្នុងសេចក្តីថ្លែងការណ៍ មន្ត្រីបានកំណត់អត្តសញ្ញាណអ្នកកាសែត ២នាក់ ដែលក្នុងនោះមាន លោក ហាមហ្សា អាល ដាហដូហ និងលោក ម៉ាសថាហ្វា ហ្សឺរ៉ាយ៉ា ដោយរថយន្តរបស់ពួកគេ ជាគោលដៅវាយប្រហារដោយការបំផ្ទុះអត្តឃាតរបស់អ៊ីស្រាអែល ក្នុងអំឡុងពេលថ្លែងការណ៍នៅតំបន់រ៉ាហ្វាហ​ នៅភាគខាងត្បូងឆ្ងាយពីរដ្ឋប៉ាឡេស្ទីន។

គួរបញ្ជាក់ផងដែរថា លោក ហាមហ្សា អាល ដាហដូហ គឺជាកូនប្រុសច្បងរបស់អ្នកឆ្លើយឆ្លងព័ត៌មានអាលហ្សេរ៉ា លោក វែល អាលដាហដូហ ដែលប្រពន្ធ​និងសមាជិកក្រុមគ្រួសាររបស់លោកត្រូវបានសម្លាប់ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអ៊ីស្រាអែលនៅកណ្តាលតំបន់ហ្កាហ្សាស្ទ្រីប៕

ប្រភព GAZA ចុះផ្សាយថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here