កងទ័ពអ៊ីស្រាអែលសម្លាប់ក្រុមសកម្មប្រយុទ្ធ អាល ស្ហាបាប ៧៦នាក់

0

ប្រទេសសូម៉ាលី៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យ ទី០៧ ខែមករា​ ឆ្នាំ២០២៤ ថា កងទ័ពជាតិសូម៉ាលីដែលហៅកាត់ថា (SNA) ដែលគាំទ្រដោយកងកម្លាំងដៃគូអន្តរជាតិ បានសម្លាប់ក្រុមសកម្មប្រយុទ្ធ អាល ស្ហាបាប ៧៦នាក់ និងបង្ករបួសស្នាមដល់ក្រុមសកម្មប្រយុទ្ធជាច្រើននាក់ បន្តាប់ពីការធ្វើប្រតិបត្តិការរយៈពេល ២ថ្ងៃនៅក្នុងតំបន់មូដុក ភាគកណ្តាលប្រទេសសូម៉ាលី។

លោក អ៊ីប្រាហ៊ីម ស្ហៀក មូហ៊ីឌីន មេបញ្ជាការកងទ័ពជាតិសូម៉ាលីបាននិយាយថា មេដឹកនាំជាន់ខ្ពស់របស់ក្រុមសកម្មប្រយុទ្ធ អាល ស្ហាបាប គឺស្ថិតក្នុងចំណោមអ្នកស្លាប់ ក្នុងពេលវាយលុករបស់យោធាទៅលើក្រុមភេរវករដែលមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធ អាល កៃដា​ ដែលធ្វើឡើងកាលពីព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមករា និងថ្ងៃអាទិត្យ ទី០៧ ខែមករា ឆ្នាំ២០២៤។

លោក មូហ៊ីឌីនបាននិយាយថា ក្រុមភេរវករ អាល ស្ហាបាប រងរបួសធ្ងន់ធ្ងរ និងបាត់បង់ក្រុមសកម្មប្រយុទ្ធចំនួន៧៦នាក់ ក្នុងប្រតិបត្តិការដែលបានធ្វើឡើងកាលពី២ថ្ងៃមុន។

លោកបានបន្ថែមថា ការវាយប្រហាររបស់យោធាបានបំផ្លាញមូលដ្ឋាន និងរថយន្តរបស់ក្រុមសកម្មប្រយុទ្ធ អាល ស្ហាបាប។ កងទ័ព​កំពុងបង្កើនដំណើរការកម្ចាត់ក្រុមសកម្មប្រយុទ្ធចេញពីទីតាំងរឹងមាំរបស់ពួកគេនៅភាគកណ្តាល និងភាគខាងត្បូងប្រទេសសូម៉ាលី។

ក្រុមសកម្មប្រយុទ្ធជ្រុលនិយម អាល ស្ហាបាប ដែលកំពុងប្រយុទ្ធដើម្បីផ្តួលរំលំរដ្ឋាភិបាល បាន​នឹង​កំពុង​ប្រឈម​នឹង​សម្ពាធ​យ៉ាង​ខ្លាំង​ ហើយយប្រឈមនឹង​ការ​វាយប្រហារ​ពី​កងកម្លាំង​រដ្ឋា

ភិបាលដែលគាំទ្រដោយក្រុមសកម្មប្រយុទ្ធក្នុងតំបន់ នៅភាគកណ្តាលប្រទេសសូម៉ាលី។

គួរបញ្ជាក់ផងដែរថា ក្រុមសកម្មប្រយុទ្ធជ្រុលនិយមត្រូវបានបណ្តេញចេញពីទីក្រុងមូហ្កាឌីស្យុ កាលពីឆ្នាំ២០១១ ប៉ុន្តែក្រុមភេរវករគឺនៅតែមានសមត្ថភាពវាយប្រហារ​ដោយកំណត់គោលដៅទៅលើទីតាំងសណ្ឋាគារ អាហារដ្ឋាន និងទីតាំងសាធារណៈជាច្រើនផ្សេងទៀត៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here