មនុស្ស ៥នាក់ស្លាប់ និង១៤នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះនៅប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ ក្រុមសង្គ្រោះ និងក្រុមប៉ូលិសនិយាយថា គ្រាប់បែកមួយគ្រាប់បានផ្ទុះឡើងនៅក្បែររថយន្តប៉ូលិសក្នុងខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន កាលពីថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០២៤ ដែលបណ្តាលឲ្យប៉ូលិស ៥នាក់ស្លាប់ និង១៤នាក់ផ្សេងទៀតរងរបួស។

យោងតាមសម្តីប៉ូលិសក្នុងតំបន់បានឱ្យដឹងថា រថយន្តរបស់ប៉ូលិសនេះគឺជារថយន្តដែលគេកំណត់គោលដៅបំផ្ទុះគ្រាប់បែកកែច្នៃនៅក្នុងតំបន់បាចួរ នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០២៤។

ក្រុមប៉ូលិសកំពុងធ្វើដំណើរដើម្បីការពារសន្តិសុខដល់ក្រុមចាក់ថ្នាំបង្ការជំងឺស្វិតដៃជើងនៅក្នុងស្រុក ដែលពេលនោះពួកគេរងការវាយប្រហារ នេះបើយោងតាមការរៀបរាប់របស់ប៉ូលិស។

ក្រោយពេលហេតុការណ៍នេះកើតឡើង កម្លាំងប៉ូលិស និងក្រុមសង្គ្រោះបានទៅដល់ទីតាំងកើតហេតុ និងបានបញ្ជូនអ្នករងរបួសទៅមន្ទីពេទ្យក្បែរនោះដែលមានអ្នករងរបួសជាច្រើននាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

កម្លាំងសន្តិសុខបានបិទទីតាំងនោះ ហើយបានធ្វើប្រតិបត្តិការរុករកនៅជុំវិញកន្លែងកើតហេតុ។  គួរបញ្ជាក់ផងដែរថា ពុំទាន់មានបុគ្គល ឬក្រុមណាមួយ អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here