កម្លាំងតួកគីបង្ក្រាបក្រុមសកម្មប្រយុទ្ធឃឺដ ៧នាក់ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់

0

ប្រទេសតួកគី៖ ភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការអាណាដូឡូបានរាយការណ៍កាលពីថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០២៤ ថា កម្លាំងសន្តិសុខតួកគីបានបង្ក្រាបក្រុមភេរវករ ៧នាក់នៅភាគខាងជើងប្រទេសស៊ីរី និងភាគខាងជើងប្រទេសអ៊ីរ៉ាក់។

យោងតាមរបាយការណ៍នេះបានឲ្យដឹងថា កងកម្លាំងសន្តិសុខតួកគីបានបង្ក្រាបក្រុមភេរវករ ៧នាក់ក្នុងប្រតិបត្តិការឆ្លងដែនរបស់កម្លាំងតួកគី ដែលក្នុងនោះមានក្រុមភេរវករចំនួន ៥នាក់មកពីអង្គភាពការពារប្រជាជនឃឺដស៊ីរី (YGP) នៅភាគខាងជើងប្រទេសស៊ីរី និង ២នាក់ផ្សេងទៀតមកពីគណបក្សពលករឃឺដ (PKK) ខុសច្បាប់នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ។

ជាញឹកញាប់អាជ្ញាធរតួកគីតែងតែប្រើពាក្យ បង្ក្រាប ដោយចង់សំដៅដល់ “ក្រុមភេរវករ” ដែលត្រូវបានសម្លាប់ រងរបួស​ និងត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការរបស់ពួកគេ។

មន្រ្តីក្រសួងការពារជាតិតួកគីបាននិយាយកាលពីថ្ងៃសៅរ៍ ទី០៦ ខែមករា ឆ្នាំ២០២៤ ថា កម្លាំងតួកគីបានវាយប្រហារតាមអាកាសបំផ្លាញទីតាំងរបស់គណបក្សពលករឃឺដចំនួន ១៥កន្លែង នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។

ការវាយប្រហារតាមអាកាសត្រូវបានធ្វើឡើងបន្ទាប់ពីការវាយប្រហាររបស់គណបក្សពលករឃឺដដែលដែលបណ្តាលឲ្យទាហានតួកគី ១២នាក់ស្លាប់នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់កាលពីខែធ្នូ ឆ្នាំ២០២៣។

PKK ដែលត្រូវបានចាត់ទុកថាជាអង្គភាពភេរវករ​ដោយ ប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានធ្វើការ​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​តួកគី​អស់​រយៈពេល​ជាង​បី​ទសវត្សរ៍​YPG ត្រូវបានគេចាត់ទុកថាជាសាខារបស់ PKK៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here