ប្រទេសស៊ីរី៖ អ្នកឃ្លាំមើលសង្គ្រាមបានរាយការណ៍ថា ទាហាន ១៤នាក់ត្រូវបានសម្លាប់ និង១៩នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០២៤ ដោយសារការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ទៅលើរថន្តយោធានៅក្នុងខេត្តហូម ប្រទេសស៊ីរី។
យោងតាមក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរីបានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានវាយប្រហារលើរថយន្តក្រុងដឹកកងទ័ពមួយគ្រឿងនៅក្បែរស្ថានីយ៍ប្រេងធីស្រ៊ីក្នុងតំបន់វាលខ្សាច់ភាគខាងកើតនៃខេត្តហូម។
អ្នកឃ្លាំមើលសង្គ្រាមដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបាននិយាយថា ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យថេដមួរក្នុងទីក្រុងផាមីរ៉ា។
តាមប្រភពនៅក្នុងខេត្តហូមបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ចំនួនជនរងគ្រោះជាផ្លូវការនៅមិនទាន់ប្រកាសនៅឡើយទេ។
អ្នកឃ្លាំមើលសង្គ្រាមបាននិយាយថា តំបន់ឆ្នេរខ្សាច់ស៊ីរីប្រឈមនឹងការវាយប្រហារកាន់តែច្រើនពីក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ចាប់តាំងពីដើមឆ្នាំ២០២៤ នៅក្នុងតំបន់មួយចំនួនដែលស្ថិតក្រោមការកាន់កាប់របស់រដ្ឋាភិបាល។
អ្នកឃ្លាំមើលសង្គ្រាមដដែលបានបញ្ជាក់ឱ្យដឹងទៀតថា កាលពីព្រឹកថ្ងៃអង្គារ៍ ទី០៩ ខែមករា ឆ្នាំ២០២៤ មន្រ្តីយោធាស៊ីរី និងក្រុមសកម្មប្រយុទ្ធដែលគាំទ្ររដ្ឋាភិបាលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅតំបន់ឆ្នេរខ្សាច់អាធាយ៉ាក្នុងខេត្តរ៉ាចា ភាគខាងជើងប្រទេសស៊ីរីដោយ ។
បើតាមការផ្សាយរបស់វិទ្យុក្នុងតំបន់ស្ហាមអេហ្វអឹមបានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ បុគ្គលិកយោធាម្នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅតំបន់ឆ្នេរខ្សាច់ភាគខាងកើតខេត្តហូម។
គួរបញ្ជាក់ផងដែរថា ពួកគេបាត់បង់តំបន់សំខាន់ៗក្នុងប្រទេសស៊ីរី ប៉ុន្តែពួកគេបានប្រើទីតាំងថ្មី និងប្រើយុទ្ធសាស្ត្រសង្គ្រាមទ័ពព្រៃលបវាយឆ្មក់នៅតាមតំបន់វាលខ្សាច់៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤