ទាហាន ២នាក់ និងក្រុមភេរវករ ២នាក់ ស្លាប់ក្នុងប្រតិបត្តិការនៅប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ យោធាបាននិយាយថា ទាហាន ២នាក់ និងក្រុមភេរវករ ២នាក់ស្លាប់ក្នុងប្រតិបត្តិការយោធា នៅខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។

អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម ហៅកាត់ថា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ ថា ហេតុការណ៍បាញ់គ្នាកើតឡើងរវាងកងកម្លាំងសន្តិសុខ និងក្រុមភេរវករនៅក្នុងស្រុកឡាកគី ម៉ាវ៉ាត។

បើតាមសម្តីរបស់យោធាបានឲ្យដឹងថា កងទ័ពបានចូលទៅដល់ទីតាំងរបស់ក្រុមភេរវករ ហើយក៏ផ្ទុះអាវុធបាញ់ទៅវិញទៅមកបណ្តាលឲ្យក្រុមភេរវករ២នាក់​ និងទាហាន២នាក់ស្លាប់បាត់បង់ជីវិត។

ក្រុមភេរវករដែលស្លាប់ទាំង២នាក់នេះ ធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពភេរវកម្មប្រឆាំងនឹងកម្លាំងសន្តិសុខ និងសម្លាប់ប្រជាពលរដ្ឋជាច្រើននាក់។

គួរបញ្ជាក់ផងដែរថា អាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះជាច្រើន ត្រូវបានរកឃើញក្នុងអំឡុងពេលប្រតិបត្តិការ៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here