ប្រទេសអ៊ីរ៉ាក់៖ ប្រភពសន្តិសុខបាននិយាយថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ២នាក់ ត្រូវបានសម្លាប់ និងទាហានអ៊ីរ៉ាក់ម្នាក់រងរបួសកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤ ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានៅទីក្រុងបាកដាដនៃប្រទេសអ៊ីរ៉ាក់។
អនុសេនីយ៍ឯក មូហាមិដ សាអ៊ីដ បានប្រាប់អ្នកយកព័ត៌មានថា ការប៉ះទង្គិចគ្នាយ៉ាងសាហាវបានផ្ទុះឡើងក្នុងថ្ងៃដែលក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានវាយប្រហារលើបុស្ត៍ត្រួតពិនិត្យរបស់ទាហាននៅក្នុងតំបន់ថាមីយ៉ាហដែលមានចម្ងាយប្រមាណជា ៣០គីឡូម៉ែត្រភាគខាងជើងនៃទីក្រុងបាកដាដ បណ្តាលឱ្យក្រុមភេរវករ ២នាក់ស្លាប់ និងទាហានម្នាក់រងរបួស។
លោក សាអ៊ីដ បានបន្ថែមថា កម្លាំងសន្តិសុខប្រញាប់ទៅទីតាំងកើតហេតុ និងធ្វើយុទ្ធនាការរុករកអ្នកវាយប្រហារទាំងអស់។
គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរជាងមុន ចាប់តាំងពីកម្លាំងសន្តិសុខអ៊ីរ៉ាក់កម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់ លួចឆ្មក់ចូលតំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេង ដោយវាយប្រហារតាមបែបទ័ពព្រៃជាញឹកញាប់ទៅលើកម្លាំងសន្តិសុខ និងជនស៊ីវិល៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣