យោងតាមការិយាល័យតម្រួតតំបន់ខោនធីសាន់ម៉ាតេអូបានឱ្យដឹងថា ការចាប់ខ្លួនមួយត្រូវបានធ្វើឡើងនៅក្នុងហេតុការណ៍បាញ់ប្រហារមួយកាលពីយប់ថ្ងៃសៅរ៍នៅភាគខាងត្បូងនៃហ្វាប់មូនបៃ រដ្ឋកាលីហ្វ័រញ៉ា។
ក្រុមអ្នកស៊ើបអង្កេតបានកំណត់អត្តសញ្ញាណយុវជនវ័យ១៨ឆ្នាំម្នាក់ ដែលជាជនសង្ស័យមានឈ្មោះថា អ័រឡង់ដូ ម៉ុងតេឡុងអូចាវ៉ារិន ហើយត្រូវបានគេចាប់ខ្លួនគាត់កាលពីថ្ងៃអាទិត្យដោយជាប់សង្ស័យពីបទប៉ុនប៉ងមនុស្សឃាត និងបាញ់ទៅលើរថយន្តដែលកំពុងបើកបរ។
នៅម៉ោងប្រមាណជា ៧:០៩នាទីយប់ អ្នកតំណាងបានរបាយការណ៍ អំពីហេតុការណ៍បាញ់ប្រហារនៅតំបន់ផ្លូវធី និងផ្លូវភាអូឆាត ដែលជាសហគមន៍លំនៅដ្ឋានតម្លៃសមរម្យសម្រាប់កម្មករ ស្ថិតនៅក្នុងតំបន់ក្រៅក្រុង។
បើតាមប្រភពពីមន្ត្រីប៉ូលិសដេលបានទៅដល់កន្លែងកើតហេតុប្រាប់ថា គេឃើញបុរសម្នាក់មានរបួសដោយសារគ្រាប់កាំភ្លើង ហើយគាត់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលភ្លាមៗ។
ប៉ូលិសបានបន្ថែមទៀតថា ជនរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារនេះមានស្ថានភាពធូរស្រាលឡើងវិញហើយកាលពីថ្ងៃអាទិត្យនេះ៕
ប្រភព cbsnews ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤
បកប្រែកដោយ ឱក សុវណ្ណរ័ត្ន