បុរសវ័យ១៤ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីគាត់គំរាមកំហែងថានឹងបំផ្ទុះគ្រាប់បែកនៅតំបន់ពាណិជ្ជកម្មមួយកន្លែង ដែលស្ថិតនៅផ្លូវវាន់ឌឺឡែនខាងត្បូង និងផ្លូវវីស្កាន។
ប៉ូលិសបានទៅដល់ទីតាំងអាជីកម្មដែលរងការគម្រាមកំហែង បន្ទាប់ពីបុគ្គលិកម្នាក់ប្តឹងតាមទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា នៅមុនម៉ោង ១១:៣០នាទីព្រឹក។
នៅទីតាំងកើតហេតុមិនមានគ្រាប់បែកត្រូវបានគេរកឃើញនោះទេ ហើយម្ចាស់អាជីវកម្មបានធ្វើការបកស្រាយបំភ្លឺ។
គួរបញ្ជាក់ផងដែរថា មានសេចក្តីរាយការណ៍មួយថា ការគំរាមកំហែងចំនួន២លើកផ្សេងទៀត បានធ្វើឡើងទៅលើអាជីវកម្មដដែលនេះនៅថ្ងៃទី១២ ម្តង និងម្តងទៀតនៅថ្ងៃទី១៧ ខែមករានេះ។
លទ្ធផលនៃការស៊ើបអង្កេត ក្មេងប្រុសវ័យ១៤ឆ្នាំម្នាក់ ដែលគេមិនបញ្ចេញឈ្មោះ ព្រោះជាបទប្បញ្ញត្តិនៃច្បាប់ឧក្រិដ្ឋកម្មយុវជន(អនិតិជន) ត្រូវបានចាប់ខ្លួន និងជាប់ចោទពីបទគំរាមកំហែងជាសាធារណៈ ដោយការនិយាយគំរាមកំហែង/បំផ្លាញទ្រព្យសម្បត្តិ និងបង្ករអន្ដរាយទ្រព្យសម្បត្តិដែលមានតម្លៃលើសពី ៥.០០០ដុល្លារអាមេរិក៕
ប្រភព CTV News ចុះផ្សាយថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤
បកប្រែដោយលោក ឱក សុវណ្ណារ័ត្ន