សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់បាននិយាយនៅថ្ងៃពុធ ទី៣១ ខែមករានេះថា យន្តហោះចម្បាំងអាមេរិកមួយគ្រឿងបានធ្លាក់ក្នុងទឹក នៃឆ្នេរសមុទ្រភាគខាងលិចប្រទេសកូរ៉េខាងត្បូង។
យន្តហោះចម្បាំងប្រភេទ F-16 របស់កងកម្លាំងអាមេរិកនៅកូរ៉េ បានធ្លាក់ក្នុងទឹកក្បែរកោះជីកដូ ទីក្រុងហ្គុនសាន ចម្ងាយប្រហែល ១៨០គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល កាលពីម៉ោងប្រមាណជា ៨:៤០នាទីព្រឹកម៉ោងក្នុងស្រុក កាលពីថ្ងៃអង្គារនេះ។
គិតត្រឹមម៉ោងនេះមិនមានរបាយការណ៍ អំពីអ្នកបើកយន្តហោះត្រូវបានជួយសង្រ្គោះដោយសុវត្ថិភាពនៅឡើយនោះទេ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤