មនុស្ស ៥នាក់ស្លាប់ដោយការបំផ្ទុះគ្រាប់បែកក្នុងបាតុកម្មនយោបាយនៅប៉ាគីស្ថាន

0

ទីក្រុងអ៊ីស្លាម៉ាបាដ៖ យោងតាមប្រភពផ្លូវការបានឲ្យដឹងថា យ៉ាង​ហោច​ណាស់​មនុស្ស​៥​នាក់​​ស្លាប់ និង៥នាក់ផ្សេងទៀតរងរបួសដោយការផ្ទុះមួយកើតឡើងនៅជិតកន្លែងបាតុកម្មនយោបាយមួយ ក្នុងខេត្តបាឡូជីស្ថាន ភាគនិរតីប៉ាគីស្ថាន កាលពីថ្ងៃអង្គារនេះ។

ប្រភព​បាន​ប្រាប់​ភ្នាក់ងារសារព័ត៌មានថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​:​៣៥​នាទី​ល្ងាច ម៉ោងក្នុងស្រុក នៅពេលដែលគ្រឿងផ្ទុះបំពាក់នៅលើម៉ូតូផ្ទុះឡើងនៅស្រុកស៊ីប៊ីនៃខេត្តបាឡូជីស្ថាន។

ប្រភពបានបន្ថែមទៀតថា បាតុកម្មរបស់គណបក្សប៉ាគីស្ថានតេហរិច-អ៊ី-អ៊ីសាហ្វ (PTI) គឺជាគោលដៅក្នុងការវាយប្រហារនេះ។

សូមបញ្ជាក់ថា អ្នករបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅជិតនោះ ដែលអ្នករបួស៣នាក់ក្នុងចំណោមនោះរងរបួសធ្ងន់ធ្ងរ នេះបើតាមសម្តីរបស់មន្ត្រីដែលគាត់បានបន្ថែមថាតំបន់​នោះ​ត្រូវ​បាន​ហំព័ទ្ធ​ដើម្បី​ស៊ើបអង្កេត។ គិតត្រឹមម៉ោងនេះគ្មាន​ក្រុម​ណា​អះអាង​ទទួលខុសត្រូវចំពោះ​ការ​វាយ​ប្រហារ​នេះ​ទេ៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here