ក្រុមប្រឆាំងប្រដាប់អាវុធចាប់កម្មកររោងចក្រធ្វើជាចំណាប់ខ្មាំង នៅភាគពាយ័ព្យប្រទេសទួរគី

0

ទីក្រុងអ៊ីស្តង់ប៊ុល៖ ជនសង្ស័យបានសម្រុកចូលរោងចក្រមួយកន្លែង នៅក្នុងខេត្តកូកាលី ភាគពាយ័ព្យប្រទេសទួរគីកាលពីថ្ងៃព្រហស្បតិ៍ ចាប់កម្មករធ្វើជាចំណាប់ខ្មាំង នេះបេីយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

ទីភ្នាក់ងារព័ត៌មានដេមីរ៉ូរ៉ែនបាននិយាយថា ក្រុមអ្នកវាយប្រហារដែលប្រដាប់ដោយកាំភ្លើងបានវាយឆ្មក់ចូលអគារធំ របស់រោងចក្រប្រូកទ័រ និងហ្គេមប៊លជាក្រុមហ៊ុនសហរដ្ឋអាមេរិក ដែលមានទីតាំងនៅស្រុកហ្គីបសេ នៅម៉ោងប្រមាណជា ៣រសៀល ម៉ោងក្នុងស្រុក។

យោងតាមទីភ្នាក់ងារដដែលបន្ថែមទៀតថាបុគ្គលដែលជាប់ចោទពីបទការវាយប្រហារនេះ គឺពួកគេធ្វេីឡេីងក្នុងគោលបំណងប្រឆាំងនឹងការវាយប្រហាររបស់អ៊ីស្រាអែល នៅលើហ្កាហ្សាស្ទ្រីប។

ទីភ្នាក់ងារព័ត៌មានដេមីរ៉ូរ៉ែនបន្តទៀតថា អង្គភាពប៉ូលិសពិសេស ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ នៅពេលដែលតំបន់នេះត្រូវឡោមព័ទ្ធមិនអោយចេញចូល។ សូមបញ្ជាក់ផងដែរថាគេមិនទាន់ដឹងថា មានកម្មករ ប៉ុន្មាននាក់ត្រូវបានចាប់ជាចំណាប់ខ្មាំងនៅឡើយនោះទេទេ៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here