ទីក្រុងអ៊ីស្លាមម៉ាបាដ៖ ភេរវករ២នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខក្នុងកំឡុងពេលប្រតិបត្តិការនៅក្នុងខេត្តឃីបឺរប៉ាក់តុងវ៉ា ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន។
កម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការស៊ើបការណ៍មួយនៅក្នុងស្រុកដេរ៉ាអ៊ីស្មែលខាន់ អំពីវត្តមានរបស់ភេរវករ នេះបើតាមសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍របស់អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម ហៅកាត់ថា (ISPR) ដែលជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថាន។
ក្នុងពេលប្រតិបត្តិការ ការបាញ់ប្រហារគ្នាទៅវិញទៅមកបានកើតឡើងរវាងភេរវករ និងកងទ័ពបណ្តាលយឲ្យភេរវករ២នាក់ស្លាប់។ ISPR បានបន្ថែមទៀតថា ឃ្លាំងអាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះក៏ត្រូវបានរកឃើញផងដែរ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤