អតីតវិស្វករ CIA លោក យ៉ូស្វេស្កេលតេ ត្រូវជាប់ពន្ធនាគារ ៤០ឆ្នាំក្នុងករណីទម្លាយព័ត៌មានសម្ងាត់របស់ CIA នៅលើបណ្តាញវីគីលីក (WikiLeaks)។
លោក ស្កេលតេ រងការចោទប្រកាន់ថា ទទួលខុសត្រូវចំពោះការចេញផ្សាយឯកសារសម្ងាត់ Vault 7 នៅបណ្តាញវីគីលីកដែលបង្ហាញព័ត៌មានស្តីអំពីសមត្ថភាពលួចស្តាប់របស់ CIA ក្នុងនោះរួមមានការបង្ហាញអំពីរបៀប CIA លួចចូលទូរស័ព្ទដៃ កម្មវិធីរុករកតាមអ៊ីនធឺណិត រថយន្ត និងទូរទស្សន៍សម្រាប់ប្រតិបត្តិការចារកម្ម។
សូមបញ្ជាក់ផងដែរថា រដ្ឋអាជ្ញាសហព័ន្ធបានហៅសកម្មភាពរបស់លោក ស្កេលតេ ជា “អំពីឃោរឃៅបំផុត ក្នុងការរំលោភបំពានច្បាប់ចារកម្ម ក្នុងប្រវត្តិសាស្ត្រអាមេរិក”។ រដ្ឋអាជ្ញាកំពុងស្វែងរកការកាត់ទោសមួយជីវិត៕
ប្រភព RT ចុះផ្សាយថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤