មនុស្ស៤នាក់ស្លាប់ក្នុងហេតុការធ្លាក់ឧបឧទ្ធម្ភាគចក្រយោធាកូឡុំប៊ី

0

ទីក្រុងបូហ្គោតា៖ យោងតាមប្រភពប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ មនុស្ស៤នាក់ស្លាប់ និង៣នាក់ទៀតរងរបួសនៅក្នុងហេតុការធ្លាក់ឧទ្ធម្ភាគចក្រយោធា នៅតំបន់ព្រំដែនរវាងប្រទេសកូឡុំប៊ីនិងប៉ាណាម៉ា កាលពីថ្ងៃចន្ទនេះ។

​យោងតាមប្រភពនៃប្រព័ន្ធផ្សព្វផ្សាយ អែល ធីមប៉ូ, រេដ ម៉ាស និង​ប្រព័ន្ធផ្សព្វផ្សាយផ្សេង​ទៀត​បាន​ដក​ស្រង់​សម្តី​យោធា​ដែល​និយាយថា ឧទ្ធម្ភាគចក្រឈ្មោះស្ទាំង​ព​ណ៍​ខ្មៅ បានដឹក​អ្នក​ដំណើរ​៧​នាក់ ក្នុងនោះមានសមាជិកនាវិក៤នាក់ និងអ្នកដំណើរ៣នាក់ធ្លាក់​ក្នុងពេល​​ធ្វើ​សមយុទ្ធ​ចុះចតនៅមូលដ្ឋានយោធា។

កងទ័ពជាតិកូឡុំប៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងតំបន់ទូទៅនៃមូលដ្ឋានទ័ពទ្វេជាតិ Cuti យន្តហោះមួយគ្រឿងទំនងជាជួបឧបទ្ទវហេតុ ដោយបន្ថែមថាពួកគេក៏បានទំនាក់ទំនងជាមួយអាជ្ញាធរប៉ាណាម៉ា ដើម្បីផ្ទៀងផ្ទាត់ផងដែរ៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here