ទីក្រុងដាម៉ាស៖ យោធាស៊ីរីបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើកណ្តាលទីក្រុងហូម និងទីជនបទ កាលពីល្ងាចថ្ងៃអង្គារបណ្តាលឲ្យជនសីវិល0ស្លាប់ និង រងរបួសជាច្រើននាក់។
រហូតមកដល់ម៉ោងនេះ ពុំទាន់មានការអត្ថាធិប្បាយឆ្លើយតបពីប្រទេសអ៊ីស្រាអែលនៅឡើយទេ។
យោងតាមសារព័ត៌មានសាណាដែលជាទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋស៊ីរី ដកស្រង់សម្តីរបស់មន្ត្រីយោធាដែលសុំមិនបញ្ចេញឈ្មោះកាលពីព្រឹកថ្ងៃពុធថា ការវាយប្រហារនោះបណ្តាលឱ្យខូចខាតទាំងទ្រព្យសម្បត្តិឯកជន និងសាធារណៈ ក៏ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមលើសពីនេះទេ។ យោងតាមសេចក្តីរាយការណ៍ យន្តហោះអ៊ីស្រាអែលវាយប្រហារទីក្រុង និងទីជនបទរបស់ប្រទេសស៊ីរីពីលើសមុទ្រមេឌីទែរ៉ាណេនៅជិតទីក្រុងឆ្នេរសមុទ្រទ្រីប៉ូលីរបស់ប្រទេសលីបង់៕