ទីក្រុងអ៊ីស្លាមម៉ាបាដ៖ តាមប្រភពពីសន្តិសុខបាននិយាយថា ទាហានប៉ារ៉ាម្នាក់ត្រូវបានសម្លាប់ ដោយក្រុមសកម្មប្រយុទ្ធមិនស្គាល់អត្តសញ្ញាណវាយប្រហារលើរថយន្តរបស់កងកម្លាំងសន្តិសុខ នៅខេត្តឃីបឺរប៉ាក់តុងវ៉ា ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃព្រហស្បតិ៍នេះ។
ប្រភពបានប្រាប់ភ្នាក់ងារសារព័ត៌មានបន្តទៀតថា ការវាយប្រហារនេះកើតឡើងនៅម៉ោងប្រមាណជា ៨:២០នាទីព្រឹកម៉ោងក្នុងស្រុកនៅក្នុងស្រុកតាង នៅពេលដែលរថយន្តរបស់ប៉ូលិសព្រំដែន (Frontier Corps) កំពុងអនុវត្តភារកិច្ចយាមល្បាត។
ភ្លាមៗនោះក្រុមសកម្មប្រយុទ្ធបានរត់គេចខ្លួនបន្ទាប់ពីការវាយប្រហារ ហើយប្រតិបត្តិការស្វែងរកចាប់ខ្លួនកំពុងដំណើរការនៅតំបន់នោះ។
សូមបញ្ជាក់ផងដែរថា ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។ តំបន់នោះត្រូវបានហំព័ទ្ធដើម្បីស៊ើបអង្កេត៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី៨ ខែកុម្ភៈ ឆ្នា២០២៤
បកប្រែដោយ ឱក សុវណ្ណារ័ត្ន